បរទេស៖ អ្នករាល់គ្នាពិតជាបានដឹង Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ឆ្នើមបំផុតរបស់ពិភពលោកជិត២ទសវត្ស មកនេះខណៈដែល Ritchie de Laet ទទួលស្គាល់ផងដែរថាប្រធានក្រុមជម្រើសជាតិ ព័រទុយហ្កាល់វ័យ៣៦ឆ្នាំរូបនេះមានការប្រកួតប្រជែងខ្លាំងបំផុតកំលុងពេលប្រកបអាជីពរួមគ្នានៅទឹកដីOld Trafford ។មានភ័ស្តុតាងមួយចំនួនត្រូវបានអតីតកីឡាករក្រុមជម្រើសជាតិបែលហ្ស៊ិកធ្វើការអត្ថាធិប្បាយក្រោយ ធ្លាប់ចំណាយពេលតិចជាង៦ខែជាមួយគ្នានៅ Man Utd ។
De Laet បានលើកឡើងថា Cristiano មានការខកចិត្តយ៉ាងខ្លាំងដោយសារតែបរាជ័យក្នុងការប្រកួតចាញ់រូបគេសម្រាប់កីឡាវាយកូនបាល់លើតុ។De Laet រំលឹកបន្ថែមថា៖ «គ្រាមួយនោះ យើងកំពុងលេងកីឡាវាយកូនបាល់លើតុ(ប៉េងប៉ុង)ជាមួយមិត្តរួមក្រុមបន្ទាប់មកខ្ញុំបានប្រកួត ហើយផ្តួលគាត់សម្រាប់ការប្រកួតបន្ទាប់។ ក្រោយបរាជ័យរួចមក Cristiano បានសម្រេចទិញកូនតុវាយប៉េងប៉ុង ផ្ទាល់ខ្លួនរបស់គាត់ដើម្បីប្រឹងប្រែងហ្វឹកហាត់ ប៉ុន្តែក្រោយមកខ្ញុំមិនអាចផ្តួលគាត់បានទៀតនោះទេ»។
មាន័យថាកីឡាកររូបនេះមានការតាំងចិត្តនិងប្រកួតប្រជែងខ្ពស់តាំងពីដើមរហូតរាងមកមិនថាតែកីឡាបាល់ទាត់ ហើយចុងក្រោយបង្អស់បានធ្វើឱ្យរូបគេសម្រេចក្តីបំណងក្លាយជាអ្នក រកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុង ព្រឹត្តការណ៏Euro។ ពិសេសជាងនេះទៅទៀត Ronaldo ត្រៀមនិងបំបែកកំនត់ត្រាជាកីឡាករដដែលរកគ្រាប់បាល់បានច្រើនបំផុតលើឆាកអន្តរជាតិសម្រាប់កីឡាករបាល់ ទាត់ផ្នែកបុរសពេល ដឹកនាំ ក្រុមប្រកួតជាមួយក្រុមជម្រើសជាតិបែលហ្សិកវគ្គ១៦ក្រុមចុងក្រោយវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី២៨មិថុនា ២០២១៕
ប្រភពព័ត៍មាន៖ Besoccer