បរទេស៖ គ្រាប់​បាល់​ស៊ុតពី​ចម្ងាយលឿ​ន​ដូច​កាំជ្រួច​ពី​ខ្សែ​បម្រើ Thorgan Hazard បាន​ទម្លាក់ក្រុមម្ចាស់​កា​រ​ពារ​ជើង​ឯក​ព័រ​ទុយហ្គាល់​ឲ្យ​ធ្លាក់​ចេញពី​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០ កាល​ពីថ្ងៃ​អាទិត្យ និង​ជួយ​ឲ្យក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ឈាន​ទៅ​ជួបក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អពី​ខាងក្រៅប្រអប់គ្រោះ​ថ្នាក់របស់ Hazard បាន​ជួយ​​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ទទួល​ជ័យ​ជម្នះ​​ក្នុងលទ្ធ​ផល ១-០ និង​កាត់​សេចក្តី​ក្នុងការ​ប្រកួត​ដ៏​តាន​តឹង​មួយ​នៅ​ទីក្រុង Seville ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ដែល​មិន​បាន​ផ្តល់​​ភាព​រំភើប​ដូច​ការ​រំពឹង​ទុក​ឡើយ​។ ជាមួយ​គ្នានេះ Christian Ronaldo ហាក់​បង្ហាញពីការ​ខក​ចិត្ត​យ៉ាងខ្លាំង ក្រោយពីក្រុម​ខ្លួន​បាន​ធ្លាក់​ចេញ​ បើ​ទោះ​បី​រូប​គេ​ធ្វើបាន​យ៉ាង​ក្នុង​យុទ្ធនា​ការ​នេះ តាមរយៈការ​ស៊ុត​បាល់បញ្ចូល​ទី​សរុប​ចំនួន​៥​គ្រាប់​ក៏ដោយ​។

បច្ចុប្បន្ន បែលហ្ស៊ិក នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម​ជើង​ខ្លាំង​អ៊ីតាលី នៅ​រាត្រី​ថ្ងៃសុក្រ និង​អាច​នឹង​អវត្តមានតា​រាឆ្នើម Kevin De Bruyne ដែលបាន​រង​របួស​ក្នុង​តង់​ទី​២​៕

ប្រភព​ព័ត៌មាន៖ Channel News Asia