បរទេស៖ Lionel Messi បានយល់ព្រមលើការបន្តកុងត្រាថ្មីរយៈពេល ២ ឆ្នាំជាមួយក្រុម Barcelona ហើយក្លិបយក្សកាតាឡាន់ កំពុងតែត្រៀមប្រកាសកិច្ចព្រមព្រៀងនេះជាផ្លូវការណ៏នៅសប្តាហ៍ក្រោយ។ គួររំលឹកថាMessi បានរងសម្ពាថនិងព្យាយាម​ចាកចេញ​ពីទឹកដី Camp Nou កាលពីរដូវក្តៅមុនប៉ុន្តែទីបំផុតគាត់បានសម្រេចស្នាក់នៅជា  មួយក្លឹបនិងបន្ត បង្ហាញ ទម្រង់លេងបានល្អដោយ ស៊ុតបាល់បញ្ចូលទី​​ចំនួន ៣៨ គ្រាប់និង​បង្កើតឪកាសបញ្ចប់ទី ១៤ ដងក្នុងការប្រកួតចំនួន ៤៧លើក ក្នុងអំឡុងពេលយុទ្ធនាការ ២០២០-២១ ។

Lionel Messi: Argentina forward in advanced talks over new Barcelona  contract but not yet finally agreed | Football News | Sky Sports

កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករអាហ្សង់ទីនជាមួយក្រុមរបស់លោក Ronald Koeman នឹងត្រូវផុតកំណត់នៅ ចុងខែនេះប៉ុន្តែការពិភាក្សាអំពីការផ្លាស់ប្តូរទៅកាន់ក្រុម Manchester City ឬ Paris Saint-Germain បានស្ងប់ស្ងាត់ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ដោយយោងតាមអ្នកកាសែតអ៊ីតាលីដ៏ល្បីឈ្មោះលោក Fabrizio Romano ទាំង​ក្រុម​ប្រឹក្សា​ភិបាល​ក្លឹបBarcelona Messi ជឿជាក់ថាព័ត៌មានលម្អិតចុងក្រោយស្តីពីកិច្ចព្រមព្រៀងរហូតដល់ខែមិថុនាឆ្នាំ ២០២៣ នឹងត្រូវ​បញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

Lionel Messi can break these 5 records in 2020/21 season

Messi ដែលរកបាន ៦៧២ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ៣០៥ លើកក្នុងការបង្ហាញខ្លួន ៧៧៨ លើកអោយក្រុម Barcelona បច្ចុប្បន្នកំពុងមានកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិសម្រាប់យុទ្ធនាការប្រកួតព្រឹត្តិ​​ការណ៏ Copa America ឆ្នាំ ២០២១នៅប្រទេសប្រេស៊ីល៕

 

ប្រភពព័ត៍មាន៖ Sportsmole