បរទេស៖ Eden Hazard បានសម្តែងក្តីបារម្ភពីបញ្ហារបួសសរសៃពួរ បន្ទាប់ពីបែលហ្ស៊ិកបានបំបាក់ក្រុមការពារតំណែងជើងឯកព័រទុយហ្កាល់ក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំ ២០២០វគ្គ ១៦ក្រុមចុងក្រោយកាលពីថ្ងៃអាទិត្យ ។ ទោះយ៉ាងណាគ្រូបង្វឹកលោក Roberto Martinez ក៏កំពុងតែនៅរង់ចាំតាមដានពីព័ត៌មានពីខ្សែបម្រើឆ្នើម Kevin De Bruyne ដែលត្រូវប្តូរចេញ ដោយសារបញ្ហារបួសកជើងនៅដើមតង់ទី២ផងដែរ។
ក្រុមជម្រើសជាតិបែលហ្ស៊ិកបានទម្លាក់ព័រទុយហ្កាល់ក្នុងលទ្ធផល ១ទល់និង០ ខណៈប្អូនរបស់របស់Hazardគឺ កីឡាករThogan មានឪកាសរកបានគ្រាប់បាល់បញ្ចប់ទីយ៉ាងល្អក្នុងលទ្ធផលជ័យជំនះ ១ទល់និង០ ដើម្បីនាំពួកគេទៅកាន់វគ្គ ១/៤ សម្រាប់ការប្រកួតនៅកីឡាដ្ឋានទីក្រុងSevilleប្រទេសអេស្បាញ ។
បែលហ្ស៊ិកបានទទួលជ័យជម្នះលើកដំបូងលើព័រទុយហ្កាល់គិតចាប់តាំងពីខែកញ្ញាឆ្នាំ ១៩៨៩ ពេលដែល ធ្លាប់ ផ្តួលពួកគេចុងក្រោយក្នុងលទ្ធផល៣ទល់និង០ ក្នុងវគ្គជម្រុះ World Cup) ក្រោយមកទៀតជំនួបជួបគ្នា៥ លើកចុងក្រោយសម្រាប់ការប្រកួតក្របខណ្ឌផ្សេងៗគឺមិនដែលឈ្នះទេពោលគឺស្មើ២និងចាញ់៣៕
ប្រភពព័ត៍មាន៖ Besoccer