បរទេស៖ ខ្សែ​ការ​ពារ Sergio Busquets បានបញ្ជាក់​ថា រូប​គេ​មិន​ខ្វល់​ថា ក្រុម​ណា​ដែល​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ នឹង​ប៉ះឡើយ​ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ ក្រោយ​ពី​ពួកគេ​បាន​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​​ក្រូ​អាស៊ី នៅ​នាទី​បន្ថែម​១៥នាទី​២ដង កាលីថ្ងៃ​ចន្ទ​។

ពួកគេ​នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ក្នុង​ទីក្រុង Saint Petersburg នៅ​រាត្រី​ថ្ងៃសុក្រ ក្រោយពី​បានយកឈ្នះ​​ក្នុងលទ្ធផល ៥-៣ នៅកីឡដ្ឋាន Parken ក្នុង​ទីក្រុង Copenhagen​។ Busquets ប្រធាន​ក្រុមនៃក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «សូម​ឲ្យ​ក្រុមខ្លាំង​ឈ្នះ នៅ​ក្នុង​ដំណាក់​​កាល​នេះ​។ ក្រុមដែល​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ សុទ្ធ​សឹង​ជាក្រុម​ខ្លាំង ហើយពួកគេ​ស័ក្តិ​សម​ក្នុង​ការ​ឈានទៅវគ្គ​នោះ​»​។

អេ​ស្ប៉ាញ បាន​ទម្លាក់​ក្រុម​ជម្រើស​ជាតិ​ក្រូ​អាស៊ី ក្រោយពី​បាន​ខ្ជះ​ខ្ជាយ​គ្រាប់បាល់​នាំមុខ​២​គ្រាប់ នៅ​ប៉ុន្មាន​នាទី​ចុងក្រោយនៃ​ម៉ោង​ធម្មតា ប៉ុន្តែ បាន​ទទួល​ជ័យ​ជម្នះ​តាម​រយៈ​គ្រាប់​បាល់​របស់ Alvaro Morata និង Mikel Oyarzabal នៅ​នាទី​បន្ថែម​១៥នាទី​២​ដង។ Busquets បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំពិត​ជា​រីក​រាយ​ណាស់ ក្រោយពី​យើង​បាន​ទទួល​ជ័យ​ជម្នះ ដែល​ជា​ការ​ឈ្នះ​ទាំងលំបាក ប៉ុន្តែ ជា​ការ​ឈ្នះ​ដ៏ស័ក្តិ​សម​»​៕

ប្រភព​ព័ត៌​​មាន៖ Channel News Asia