បរទេស៖ លោក Gareth Southgate បាន​ជំ​រុញ​ឲ្យ​​ក្រុមកីឡា​​អង់គ្លេស​របស់​លោក បង្កើត​ប្រវត្តិ​សាស្ត្រ​ដោយខ្លួន​ឯង ដោយ​មិន​ត្រូវ​បារម្ភពី​ការ​បរា​ជ័យ​កាលពីមុនឡើយ នៅពេល​ដែលពួក​គេ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ វគ្គ​១៦ក្រុម​ចុងក្រោយ​។

Euro 2020 LIVE: France OUT on penalties, England vs Germany build-up,  Belgium BEAT Portugal to set up Italy clash

 

ក្រុម​របស់​លោក​ Southgate នឹង​បើក​ទ្វារ​ទទួល​ក្រុម​ជម្រើស​ជាតិអាល្លឺ​ម៉ង់ នា​កីឡដ្ឋាន Wembley នៅ​រាត្រីនេះ ក្នុងជំនួប​ចុងក្រោយ​បំផុត​រវាង​គូ​ប្រជែង​ចាស់​អាល្លឺ​ម៉ង់​។ អង់គ្លេស​បាន​ឈ្នះ​ពាន World Cup ឆ្នាំ​១៩៩៦ ក្រោយ​ពី​ផ្តួល​អាល្លឺម៉ង់ វគ្គ​ផ្តាច់ព្រ័ត្រ នៅ​កីឡដ្ឋាន Wembley ប៉ុន្តែ ចាប់​តាំងពីពេលនោះមក ការ​ដណ្តើម​​​យក​ជ័យ​ជម្នះ​ក្នុង​យុទ្ធ​នាការ​ធំ​ៗ​​លើក្រុម​​ឥន្ទ្រីដែក​មួយនេះ បានក្លាយ​ជា​រឿង​ដ៏លំបាក​។ ក្រោយពី​ធ្លាក់​ពី​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​១៩៧០ ១៩៩០ និង​២០១០ ក្រោមស្នា​ដៃក្រុម​​អាល្លឺ​ម៉ង់ អង់គ្លេស ក៏​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃរបស់ពួកគេ ក្នុង Euro ឆ្នាំ​១៩៩៦ វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ផង​ដែរ នាកីឡដ្ឋាន Wembley​។

19-year-old Bukayo Saka stands tall for England at Euro 2020 | The Star

លោក Southgate ផ្ទាល់​បាន​ស៊ុត​បាល់ប៉េ​ណាល់​ទី​ដ៏សំខាន់​មិន​ចូលទី ក្នុង​ពេលក្រុម​របស់​លោក​ចាញ់​កាលពី​២៥​ឆ្នាំ​ហើយ​ការ​រង​បរា​ជ័យ​មួយផ្សេង​ទៀត​ក្រោមស្នា​ដៃ​គូ​ប្រកួត​ចាស់​របស់​ពួកគេ កំពុង​តែ​ក្លាយ​ជា​កង្វល់​ដ៏​ធំមួយ​សម្រាប់កីឡាករ​របស់​លោក​។ ប៉ុន្តែ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​អង់គ្លេស​រូបនេះ ចង់​ឲ្យក្រុម​របស់​លោក​ផ្តោត​លើ​សមត្ថភាព​ផ្ទាល់​របស់​ពួក​គេ ដោយ​មិន​ត្រូវ​ខ្វល់​ពី​ប្រវត្តិ​សាស្ត្រ​ច្រំដែល​ឡើយ​។​

England will be Germany's 'easiest opponents so far', says Stefan Effenberg

ទាក់ទង​នឹង​ការ​ប្រកួត​ជាមួយនឹង​អាល្លឺ​ម៉ង់ លោក Southgate បាន​ឲ្យដឹងថា៖ «ខ្ញុំ​មិន​ចាំ​បាច់​បញ្ជាក់​ឲ្យ​ច្បាស់​ឡើយ​។ ប្រវត្តិសាស្ត្រ​គឺ​មិនទាក់ទង​នឹង​ពួកគេ​ឡើយ។ ហេតុនេះ ពួកគេ​ក្នុងការ​បង្កើត​ប្រវត្តិសាស្ត្រ និងក្លាយ​ជា​ក្រុម​ដំបូង​ បើ​គិត​​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ ដែល​បានផ្តួល​អាល្លឺ​ម៉ង់​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia