បរទេស៖ ខ្សែប្រយុទ្ធ Kylian Mbappe បានធ្វើការសុំទោសដល់អ្នកគាំទ្របន្ទាប់ពីធ្វើមិនបានល្អសម្រាប់គ្រាប់បាល់១១ម៉ែត្រកាត់សេចក្តីចុងក្រោយ ហើយត្រូវបានអ្នកស្វីស Yann Sommer ជួយសង្គ្រោះបាន និងធ្វើអោយក្រុមមាន់គកបារាំងធ្លាក់ចេញពីព្រឹត្តិការណ៏អឺរ៉ូ ២០២០ កាលពីយប់ថ្ងៃច័ន្ទ។
ម្ចាស់ជើងឯកពិភពលោក២សម័យកាលបានបង្ហាញពីការមានប្រៀបនៅលើផ្លូវទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្របន្ទាប់ពីនាំមុខ២គ្រាប់ដោយកីឡាករ Karim Benzema និង Paul Pogba បានធ្វើឱ្យក្រុមលោក Didier Deschamp មានប្រៀបនាំមុខលើក្រុមជម្រើសជាតិស្វីសបន្តាប់ពីកីឡាករ Haris Seferovic តែតបញ្ចូលទីនាំមុខតាំងពីតង់ទី១។ ប៉ុន្តែអ្វីៗមិនទៀងទាត់ខណៈដែលស្វីសរកគ្រាប់បាល់២គ្រាប់វាយបកតាមស្មើធ្វើអោយលទ្ធផលបញ្ចប់ម៉ោងធម្មតា៣ទល់និង៣ និងឈានដល់ម៉ោងបន្ថែមមិនមានក្រុមណាស៊ុតបញ្ចូលទីគ្នា ទើបធ្វើអោយមានការកាត់សេចក្តីដោយស៊ុតបាល់ប៉េណាល់ទីម្ខាង៥គ្រាប់ម្នាក់តែម្តងដើម្បីរកឃើញក្រុមឈ្នះ។
ខ្សែប្រយុទ្ធឆ្នើមក្រុម PSG រូបនេះបាននិយាយថា៖ «ខ្ញុំសុំទោសដែលធ្វើមិនបានល្អ ខ្ញុំពិតជាចង់ជួយក្រុមតែខ្ញុំបរាជ័យ។ វាជជារឿងអកុសលដែលកើតឡើងនៅក្នុងវិស័យបាល់ទាត់ ដែលខ្ញុំស្រលាញ់ខ្លាំងបំផុត។ ខ្ញុំដឹងថាអ្នកគាំទ្រខកចិត្ តប៉ុន្តែខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្ រនិងតែងតែជឿជាក់លើពួកយើង។ អ្វីដែលសំខាន់បំផុតនោះគឺត្រូវក្រោកឡើងឲ្យខ្លាំងជាងនេះសម្រាប់រយៈពេលពីរបីឆ្នាំទៀត។ សូមអបអរសាទរនិងសំណាងល្អចំពោះប្រទេសស្វីស»។
ទីបំផុតស្វីសនិងត្រូវជួបអេស្ប៉ាញដែលផ្តួលក្រូអាតម៉ោងបន្ថែមក្នុងលទ្ធផល ៥ទល់និង៣ នៅថ្ងៃសុក្រវគ្គ៨ក្រុមចុងក្រោយដើម្បីរកឃើញក្រុមទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត៕
ប្រភពព័ត៍មាន៖ Metro