បរទេស៖ ខ្សែប្រយុទ្ធឆ្នើ​ម Lionel Messi បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន១គ្រាប់ក្នុងពេលផ្តួលក្រុមជម្រើសជាតិ បូលីវី​កាលពីថ្ងៃអង្គារសម្រាប់ការប្រកួតពានរង្វាន់ Copa America ២០២១នៅប្រទេសប្រេស៊ីល។

Copa America: Lionel Messi becomes Argentina's most capped player in win against Bolivia | Football News | Sky Sports

ប្រធានក្រុមអ្នកមានបុណ្យ Barcelona វ័យ៣៣ឆ្នាំបានបំបែកកំណត់ត្រាក្នុងនាមកីឡាករដែលបង្ហាញខ្លួនអោយក្រុមពពកស អាហ្សង់ទីនក្នុការបង្ហាញខ្លួនលើកទី ១៤៨ ក្នុងអាជី​​​របស់គាត់។ អាហ្សង់ទីនបានឈរនៅលើកំពូលតារាងក្នុងពូល A ជាមួយនឹងជ័យជម្នះ ៤-១ ហើយនឹងត្រូវជួបជាមួយអេក្វាឌ័រនៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។

with a Lionel Messi show, Argentina thrashed Bolivia - Archyde

ការបង្ហាញខ្លួនចូលលេងនេះបានធ្វើអោយម្ចាស់ពានបាល់មាស៦សម័យកាលវ៉ាដាច់កំនត់ត្រាអតីតខ្សែការពារ  Javier Mascherano នៅក្នុងវគ្គចែកពូល Copa America ខណៈដែលរូបគេបានបន្តបង្កើនកំនត់ត្រាជាកីឡាករដែលរកគ្រាប់បាល់បានច្រើន​បំផុតសម្រាប់​អាហ្សង់​ទី​នពៅលគឺ​មានគ្រាប់បាល់សរុប៧៥គ្រាប់ហើយ៕

ប្រភពព័ត៍មាន៖ Goal