បរទេស៖ គ្រាប់បាល់​តែត​បញ្ចូល​ទី​របស់ខ្សែ​ប្រយុទ្ធ Artem Dovbyk នៅនាទី ទី​១២១ បាន​ជួយ​​ឲ្យក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ុយ​ក្រែន ឈានទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ ដោយ​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិអង់គ្លេស នៅ​ថ្ងៃ​សៅរ៍ ខណៈ​ដែលពួកក​គេ​បាន​ផ្តួលក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត ២-១ បន្ទាប់​ពីនាទីបន្ថែម​១៥នាទី​២​ដង​ ក្នុង​ទីក្រុង Glasgow​។

អ៊ុយ​ក្រែន បាន​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយ​រក​បាន​ត្រឹម​តែ​៣ពិន្ទុ​គត់ ក្នុង​វគ្គ​ចែកពូល ប៉ុន្តែ ឈាន​ទៅ​វគ្គ​បន្ត ដោយ​សារ​តែ​ស៊ុយ​អែត បានផ្តួល​ប៉ូឡូញ ដើម្បី​ឡើង​ឈរ​លើ​កំពូល​តារាង​នៃ​ពូល E ក៏ដូច​ជា​ឈរ​ពីលើ​អេ​ស្ប៉ាញ​។ ប៉ុន្តែ ក្រុម​របស់​លោក Andriy Shevchenko បាន​បង្ហាញ​ថា ពួក​គេ​ពិត​ជា​ស័ក្តិ​សម​ក្នុងការ​ឈាន​ដល់​វគ្គ​នេះ ខណៈ​ដែល​កីឡាករ Andriy Shevchenko បាន​ជួយ​ឲ្យ​ពួក​គេមាន​គ្រាប់​បាល់នាំមុខ​មុន​។ ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​របស់ Emil Forsberg បាន​ជួយ​ឲ្យ​ស៊ុយ​អែត រក​​បាន​គ្រាប់បាល់​តាមស្មើ​វិញ នៅមុន​ពេល​បញ្ចប់​តង់ទី​១ ហើយ​ខ្សែ​បម្រើ​របស់ក្លិប RB Leipzig រូប​នេះ បាន​ស៊ុ​ត​បាល់​ប៉ះ​ទៅនឹង​របារ​ទី​២លើក ក្នុង​តង់​ទី​២​។

ប៉ុន្តែ ទោះ​បី​ជាយ៉ាង​ណា ​ការ​រង​ពិន័យ​កាតក្រហម​​​​របស់ Marcus Danielson ក្នុង​រយៈ​ពេល​៩​នាទី​​ចុងក្រោយនៃ​ម៉ោង​បន្ថែម បាន​ធ្វើ​ឲ្យ​ស៊ុយ​អែត ផ្តោត​លើ​តំបន់​ការ​ពារ ដើម្បី​​ស៊ុត​បាល់ប៉េ​ណាល់​កាត់​សេចក្តី នៅមុន​ពេល Dovbyk បាន​តែត​បាល់បញ្ចូល​ទី​យ៉ាង​ដើម្បី​បង្កើត​ឲ្យ​មានការ​អប​អរ​យ៉ាង​ខ្លាំង​ក្លា​នៅកីឡដ្ឋាន Hampden Park តែម្តង​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia