បរទេស៖​ ក្រុមបិសាចក្រហម Manchester United នឹងត្រូវលក់កីឡាករចេញមួយចំនួនជាមុនសិនមុន​ពេលដែលពួកគេឈានដល់ការបញ្ចប់ការចុះហត្ថលេខាផ្ទេរយក Jadon Sancho មករួមក្រុម។

Man Utd have third £77.5m Jadon Sancho transfer bid accepted by Borussia  Dortmund with deal all-but done – Football Reporting

ក្រុមជើង​ឯក​អង់គ្លេស​២០សម័យ​កាលនៅបន្តអូសបន្លាយពេលវេលាក្នុងការផ្ទេរយកខ្សែបម្រើស្លាប Sancho មកកាន់ Old Trafford ខណៈ​ដែលការចរចារ​បានប្រព្រឹត្ត​ទៅ​ដោយរលូនជាមួយកិច្ច​ព្រមព្រៀងប្រមាណ ៨០ លានផោនពីក្រុម Borussia Dortmund។ Man Utd​នៅតែចង់​បន្ថែមខ្សែបម្រើ​កណ្តាល​ និងខ្សែការពារកណ្តាលម្នាក់ថ្មីទៀតក្រោយពីមិនឈ្នះពានអ្វីទាល់តែសោះកាលពីរដូវកាលចាស់។​ ប៉ុន្តែក្រុម​ត្រូវប្រឈមនឹងការចំណាយ​ប្រាក់ដ៏​ច្រើនសម្រាប់ផ្ទេរយកអតីតយុវជនថ្នាល​ក្លឹបមេឃខៀវ Man​ City រូបនេះមកទឹកដីអង់គ្លេស​វិញអំឡុងទីផ្សាររដូវក្តៅនេះ។

Manchester United news: Diogo Dalot delights fans with Jesse Lingard tweet

បើយោងគេហទំព័រ The Telegraph បានអោយដឹងថាគ្រូបង្វឹកសញ្ជាតិន័រវេលោក Ole Gunnar Solskjaer ត្រូវធ្វើការ​សម្រេចចិត្ត​លើអនាគតរបស់កីឡាករមួយចំនួនដូចជា ​Jesse Lingard និង Diogo Dalot ខណៈពួកគេទាំងពីរត្រូវបានក្លឹប West Ham United និង AC Milan ខ្ចីជើងកាលពីរដូវកាលមុន។ ប្រភពខាងលើបន្តថា Donny van de Beek, Anthony Martial និង Andreas Pereira ក៏ស្ថិតនៅ​ក្នុងបញ្ចីកីឡាករដែលលក់ចេញផងដែរ ខណៈក្លឹបគូប្រជែង Arsenal បានសម្តែងការចាប់អារម្មណ៏លើពួកគេ។

Andreas Pereira predicts Anthony Martial goal tally for Manchester United  next season - Manchester Evening News

លោក Solskjaer ក៏កំពុងតែផ្តោតលើការចរចារជាមួយខ្សែបម្រើឆ្នើមវ័យក្មេង Eduardo Camavinga របស់ក្រុម Rennes ស្របពេលខ្សែការពារ​កណ្តាល Raphael Varane របស់ក្លឹប Real Madrid និង Pau Torres របស់ក្រុម Villareal ក៏ជាគោលដៅផ្ទេរអាទិភាព​ក្នុង​ក្នុងការផ្ទេរមកកាន់ទឹកដី Old Trafford ដូចគ្នា៕

 

ប្រភពព័ត៍មាន៖ Sportsmole