បរទេស៖ ក្រុមតោខៀវ Chelsea ត្រៀមឆ្មក់យកការផ្ទេរRaphael Verane ជាមួយគូប្រជែងរួមលីកដែលមានការចាប់អារម្មណ៏ខ្សែការពារកណ្តាល​រូបនេះដែរគឺបិសាចក្រហម Man. Utd ពីក្រុមអធិរាជស Real Madrid នៅពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការឆាប់ៗនេះ យោងគេហទំព័រ Eurosport បានចុះផ្សាយ​។

Manchester United transfer news: Raphael Varane keen on move to Old  Trafford as Real Madrid enter period of transition | The Independent

ខណៈដែលម្ចាស់ជើងឯកChampion League បានបង្កើតកំនត់ត្រាគួរអោយចាប់អារម្មណ៍ក្រោមការដឹកនាំរបស់លោក Thomas Tuchel កាលពីរដូវកាលមុនជាមួយនិងការរក្សាមិនអោយគួរប្រកួតស៊ុតបញ្ចូលទីបានរហូតដល់ទៅ ១១ លើកនៅក្របខណ្ឌPremier League ១៩ប្រកួត។ ទោះយ៉ាងណាក្លឹបបានបើកចំហក្នុងការទិញយកខ្សែការពារកណ្តាលដែលជាកំលាំងថ្មីម្នាក់ មកពង្រឹងក្រុមបន្ថែមទៀត។ កីឡាករអន្តរជាតិបារាំង Varane បានចំណាយពេលជិតមួយទសវត្សរ៍ប្រកបអាជីពនៅទឹកដី Bernabeu ធ្លាប់មានទំនាក់ទំនងក្នុងការ ផ្លាស់ទៅកាន់ទឹកដី​ Old Trafford ប៉ុន្តែ ក្រោយពីបារាំងធ្លាក់ចេញពីព្រឹត្តិការណ៏Euro ២០២០។

Real Madrid hand Manchester United target Raphael Varane transfer ultimatum  - Paper Round - Eurosport

ស្របពេលVarane កំពុងជាប់គាំង​ក្នុងការ​ចុះកុងត្រាថ្មីជាមួយ Real Madrid  យោងប្រភពខាងលើបានចុះផ្សាយថាVerane  ចង់ចាកចេញនៅរដូវក្តៅនេះជាមួយមហិច្ឆតា​ចង់​​ប្រកួត​​ប្រជែងថ្មីមួយបន្ថែមទៀតដែលក្របខណ្ឌ Premier League គឺជាគោលដៅបន្ទាប់៕

 

ប្រភពព័ត៍មាន៖ Metro