បរទេស៖ លោក Jose Mourinho បានបង្ហាញពីការព្យាករណ៏មានការជឿជាក់ថាអង់គ្លេសនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ Euro ឆ្នាំ ២០២០ បន្ទាប់ពី​ពួកគេបានផ្តួលអាល្លឺម៉ង់​ក្នុង​លទ្ធផល២ទល់និង០​ដើម្បីកក់កៅអីវគ្គ ១/៤ ផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃអង្គារនៅទឹកដីWembley របស់ពួកគេ​រួចមក​។​វាក៏ជាជ័យជម្នះ​លើកដំបូងរបស់អង់គ្លេសលើក្រុមមហាអំណាចបាល់ទាត់អាល្លឺម៉ង់ក្នុងការប្រកួតជម្រុះវគ្គចែកពូល គិតចាប់តាំងពី​ពួក​គេបានឈ្នះ​ការ​ប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ ១៩៦៦កន្លងទៅ ។

Euro 2020: Jose Mourinho outlines how England can beat Germany in last 16  tie | The Independent

ក្រុមលោក Gareth Southgate បានឈរនៅលើកំពូលតារាងក្រោយឆ្លងកាត់វគ្គសន្សំពិន្ទុក្នុងពូលជាមួយជ័យជម្នះ ២ លើកនិងស្មើ ១ មុនពេលឈ្នះជាលើកទី៣ ដែលជាការសាងព្រឹត្តការណ៏បាល់ទាត់Euroជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ អង់គ្លេសនឹងត្រូវ​ជួបអ៊ុយក្រែន​ ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រហើយនិងត្រៀមជួបប្រកួត ជាមួយដាណឺម៉ា​កឬសាធារណរដ្ឋ​ឆែក​ប្រសិនជាអាចផ្តួលអ៊ុយក្រែនបាន​។ លោក Mourinho ក៏បង្ហាញពីការ​រំពឹងទុកថាអង់គញលេស នឹងឈាន​ទៅវគ្គផ្តាច់ព្រ័ត្រដោយអាចជួបស្វីសអេស្ប៉ាញប៊ែលហ្សិកឬអ៊ីតាលី។

Luke Shaw sends deafening message that Jose Mourinho can't ignore -  Manchester Evening News

​អតីតអ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham, Man. Utd, Chelsea និង Real Madrid បានប្រាប់គេហទំព័រ talkSPORT ថា «ខ្ញុំបានមើលការប្រកួតរបស់ពួកគេហើយអង់គ្លេស​មានភាពរឹងមាំសម្រាប់ការប្រកួតនេះក្រុមទាំងពីរគោរពគ្នាខ្លាំងណាស់។ ខ្ញុំក៏រំពឹងថា ទស្សនាការប្រកួតដ៏ធំដែលអង់គ្លេសនិងមានវត្តមាននៅវគ្គផ្តាច់ព្រ័ត្រ។ ពួកគេត្រូវលេងដោយរក្សាតុល្យភាពល្អ​ដូចពេលឥឡូវ​នេះ​ព្រោះ​នៅមានផ្លូវវែងឆ្ងាយទៀត។ខ្ញុំមិន​ឃើញប្រទេសអង់គ្លេសចាញ់​ក្រុមមួយក្នុង​ចំណោមក្រុ​មទាំង ៤ មុនពេលឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ»៕

 

ប្រភពព័ត៍មាន៖ Metro