បរទេស៖ Jadon Sancho ខ្សែបម្រើស្លាប Dortmund ស្ថិតយ៉ាងប្រកៀកក្នុងការក្លាយជាកីឡាករលើកដំបូងសម្រាប់លោក Ole Gunnar Solskjaer នៅរដូវក្តៅនេះជាមួយនឹងកិច្ចព្រមព្រៀងដែលត្រូវបានគេរំពឹងថាអតីតអាណាព្យាបាលក្រុម Man. City ត្រៀមនឹងទទួលបានទឺកប្រាក់​ប្រមាណ ១០ លានផោនស្មើនិង(១៣.៥ លានដុល្លារអាមេរិក) បន្ទាប់ពីការផ្លាស់ប្តូររបស់ Jadon Sancho ទៅកាន់ក្លឹប​រួមទី​ក្រុង​Manchester បានដំណើរការដោយជោគជ័យនោះ ។

គួរបញ្ជាក់ថាតម្លៃចន្លោះ៧៣ លានផោន គឺត្រូវបានយល់ព្រមរវាងក្លិបទាំងពីរលើការផ្ទេរកីឡាករអន្តរជាតិអង់គ្លេស ដែលឥឡូវ​នេះ​ដំណាក់​កាលនៃការត្រួតពិនិត្យសុខភាពកំពុងតែប្រព្រឹត្តទៅមុនពេលមុនពេលកិច្ចព្រមព្រៀងត្រូវបានបញ្ចប់។ យ៉ាងណាមិញ​នៅ​ក្នុងកិច្ច​ព្រម​ព្រៀ​ង​គឺ​​Man.City បានទទួលទឹកប្រាក់ត្រឹមតែ ៨ លានផោន នៅពេលដែលSanco ចាកចេញពីយុវជនថ្នាលMan.City ទៅ​លីក​កំពូល​អាឡឺម៉ង់ក្នុងឆ្នាំ ២០១៧ ប៉ុន្តែអតីតក្លឹបមួយនេះនៅតែទទួលបានចំណែក ១៥ ភាគរយលើការផ្ទេរ ។

No evidence Manchester City made illegal Jadon Sancho payment, FA rules |  Sport | The Times

ការពិត Man. City បានចំណាយប្រាក់ត្រឹមតែ៦៦.០០០ ផោនទៅអោយក្រុម Watford ដោយនាំយកSancho មករួមក្រុមចាប់តាំងពីរូប​គេ​មាន​វ័យត្រឹម ១៤ ឆ្នាំប៉ុណ្ណោះ។ Sancho ក៏ដូចជា Phil Foden គឺបានហ្វឹកហាត់រួមគ្នា ហើយអ្នកទាំងពីរហាក់ដូចជាមាន​បំណង​បំបែក​ក្រុមដំបូង។ប៉ុន្តែ Sancho​បានបដិសេធសំណើរកុងត្រាថ្មី និងបានធ្វើអោយក្លឹប ខកចិត្តដែលមិនបានរួមដំណើរការប្រកួតជាមួយក្លឹប ទៅ​កាន់សហរដ្ឋអាមេរិកមុនពេលសម្រេចចិត្តចូលរួមជាមួយDortmund ទោះយ៉ាងណាWatford ទទួលបានប្រាក់បន្ថែមសរុបរហូតដល់​ទៅ ៨០០.០០០ ផោនឯណោះ៕

 

ប្រភពព័ត៍មាន៖ Goal