បរទេស៖ លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United មានបំណងចង់នាំយកកីឡាករថ្មី ៣ នាក់បន្ថែមទៀតមកកាន់កីឡាដ្ឋាន Old Trafford ក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការនារដូវក្តៅនេះ។

Man Utd's stance on Raphael Varane deal with Pau Torres transfer talks  'advancing' - Newspostalk - Global News Platform

ក្លឹប​ជើងឯកអង់គ្លេស២០សម័យកំពុងស្ថិតយ៉ាងប្រកៀក ក្នុងការផ្ទេរយក Jadon Sancho ពីក្លឹប Borussia Dortmund ដោយ​ដំណាក់កាលចុងក្រោយបន្ទាប់ពីកិច្ចព្រមព្រៀងគឺរង់ចាំតែការពិនិត្យសុខភាពចុងក្រោយតែប៉ុណ្ណោះ។

Jadon Sancho: Manchester United transfer negotiations continue with  Dortmund; a "cautiously optimistic" agreement can be reached by all parties  | Football news - Insider Voice

គេហទំព័រ The Guardian បានអោយដឹងថាគ្រូបង្វឹកសញ្ជាតិន័រវេលោក Solskjaer បានបន្តកំណត់គោលដៅចង់នាំយក​កីឡា​ករដែលលេងក្នុងតួនាទីជាខ្សែម្រើ-ការពារ ខ្សែការពារកណ្តាល ព្រមទាំងខ្សែប្រយុទ្ធជួរមុខម្នាក់បន្ថែមទៀត បន្ទាប់ពី​បញ្ចប់​រដូវកាលចាស់មិនមានឈ្នះពានណាមួយសោះនោះ។

Kane, Sancho, Pogba - Manchester United's best and worst-case scenarios in  the transfer window - Manchester Evening News

កីឡាករ Declan Rice របស់ក្រុមញញួរធំ West Ham United, Pau Torres របស់ Villarreal និង Harry Kane របស់ Tottenham Hotspur គឺជាកីឡាករបន្ទាប់ដែលនិងត្រូវចាប់ផ្តើមបង្កើនការចរចារខណៈដែល  Kieran Trippier របស់ Atletico Madrid ក៏នៅជាទីចាប់អារម្មណ៏សម្រាប់អតីតខ្សែការពារស្តាំរបស់ក្រុម Tottenham រូបនេះផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole