បរទេស៖ Jadon Sancho បានស្នើសុំអោយក្រុមបិសាចក្រហម Man. Utd អោយផ្តល់ដល់រូបគេនូវឯកសណ្ឋានអាវលេខ ៧ សម្រាប់​ចូលលេងនៅរដូវកាលក្រោយ ដោយយោងគេហទំព័រ The Guardian បានអោយដឹងថាខ្សែបម្រើ-ប្រយុទ្ធ​ស្លាប​រូបនេះ​មាន​បំណងចង់ដើរតាមគន្លងរបស់វីរបុសក្លឹបមានដូចជា Eric Ericona, David Beckham និង Cristiano Ronaldo សម្រាប់លេខអាវដ៏ពេញនិយមមួយនេះ ។ ទោះជាយ៉ាងណាបច្ចុប្បន្នលេខអាវមួយនេះកំពុងត្រូវបានកាន់កាប់ដោយខ្សែ​ប្រយុទ្ធ  Edinson Cavani ដែលបានចុះកុងត្រាថ្មីរយៈពេល ១២ ខែបន្តលេងនៅទឹកដី Old Trafford ហើយបច្ចុប្បន្នក្លឹប​នៅ​​​ឡើយមិនទាន់បានឆ្លើយតបតាមការស្នើសុំនៅឡើយនោះទេ។

Jadon Sancho Profile | PlanetSport

គួរបញ្ជាក់ថាកីឡាករវ័យ ២១ ឆ្នាំរូបនេះជិតឈានដល់ការចុះកុងត្រាជាមួយក្រុមម្ចាស់ជើងឯកអង់គ្លេសចំនួន ២០ សម័យ​កាល​ខណៈដែលMan.Utd រំពឹងថានឹងត្រូវចំណាយប្រាក់ដល់ Dortmund ក្នុងតម្លៃប្រមាណ ៧៣ លានផោន​សម្រាប់​អតីតយុវជនក្លឹបមេឃខៀវ  Man. City រូបនេះ ។Sancho បច្ចុប្បន្នគឺកំពុងតែមានភារកិច្ចជួយក្រុមតោកំណាច​អង់គ្លេស​សម្រាប់ព្រឹត្តិការណ៏Euro  ២០២០ នឹងត្រៀមចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយក្រុមលោក Ole Gunnar Solskjaer ក្រោយបញ្ចប់ការពិនិត្យសុខភាពដោយ ជោគជ័យ។

Manchester United are getting their man... but where does Jadon Sancho fit  in? | Marca

Sancho រកបាន៥០ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ៦៤ ដងក្នុងការបង្ហាញខ្លួន ១៣៧ លើកសម្រាប់ក្លឹបនៅ​លីក​កំពូល​អាឡឺម៉ង់ក្នុងនោះ ១៦ គ្រាប់និងAssist  ២០ លើកធ្វើបាននៅគ្រប់ក្របខណ្ឌប្រកួតចំនួន ៣៨ដង កាលពីរដូ​វ​កាលមុន៕

 

ប្រភពព័ត៍មាន៖ Sportsmole