បរទេស៖ Cristiano Ronaldo បានឈរនៅលើគេក្នុងបញ្ជីឈ្មោះកីឡាករដែលមានអ្នកចុចFollowing ច្រើនបំផុតនៅលើបណ្តាញសង្គម Instagram និងក្នុងនាមអត្តពលិកដែលរកបានច្រើនជាងគេបំផុតរាល់ពេលដែលបង្ហោះនូវអ្នកឧបត្ថម្ភម្តងៗ។
មានន័យថា ខ្សែប្រយុទ្ធរបស់ក្លឹបសេះបង្កង់ Juventus រូបនេះអាចរកប្រាក់ចំណូលបាន ១,៦ លានដុល្លារអាមេរិករៀងរាល់ពេលផូសលើគណនីរបស់គាត់នេះបើយោងតាមក្រុមហ៊ុនទីផ្សារបណ្តាញសង្គម Hopper HQ បានអះអាង។យ៉ាងណាមិញវីរបុសក្រុម Real Madrid វ័យ៣៦ឆ្នាំបានផ្តួលអតីតកីឡាកាសនិងជាតារាសម្តែងលោក Dwayne The Rock Johnson អោយធ្លាក់មកនៅចំណាត់ថ្នាក់លេខ២វិញ ។
នេះជាលើកទី ១ ហើយដែលរ៉ូណាល់ដូជាប់ចំណាត់ថ្នាក់កំពូលគិតចាប់តាំងពីឆ្នាំ ២០១៧ ។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥ ដងមានអ្នក Follow Instagram ចំនួន ៣០៨ លាននាក់នៅទូទាំងពិភពលោក។ រីឯលោកJohnson ដែលជាតារាសម្តែងរឿងហូលីវូដ មានអ្នកចុចFollowing ២៥០ លាននាក់និងរកប្រាក់ចំណូលបានតិចជាងត្រឹមតែ ១,៥២ លានដុល្លារ រៀងរាល់ពេលផូសម្តងៗ ខណៈ តារាចម្រៀងប៉ុបដ៏មានរូបសម្រស់ស្រស់សោភានាងAriana Grande រកបានប្រាក់ចំណូល១,៥១ លានដុល្លារដោយ ឈរនៅចំណាត់ថ្នាក់លេខ ៣ ។
ក្នុងនោះដែរកំពូលខ្សែប្រយុទ្ធ Lionel Messi ដែលបានក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅសប្តាហ៍ នេះ(Free Transfer) បន្ទាប់ពីកិច្ចសន្យា របស់គាត់បានផុតសុពលភាពជាមួយ Barcelona គឺជាអ្នកកីឡាម្នាក់ក្នុងចំណោមបុគ្គលដែលរកប្រាក់ចំណូលបានច្រើនបំផុតក្នុងចំណោម អ្នកមានចំណាត់ថ្នាក់កំពូលទាំង ១០ ។ មានន័យថាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះមានអ្នកគាំទ្រ ២២៤ លាននាក់និងអាចរកប្រាក់ចំណូលបាន រហូតដល់ ១,១ លានដុល្លាដោយឈរនៅចំណាត់ថ្នាក់ទី ៧៕
ប្រភពព័ត៍មាន៖ BBC