បរទេស៖ ក្លឹប Real Madrid បានយល់ព្រមថា Raphael Varane ពិតជាចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ ខណៈបច្ចុប្បន្នពួកគេបានបើកភ្លើងខៀវអោយខ្សែការពារវ័យ២៨រូបចរចារជាមួយនឹងក្លឹប Manchester United។
:focal(1330x726:1332x724)/origin-imgresizer.eurosport.com/2021/04/17/3116308-63881888-2560-1440.jpg)
ក្លឹប Manchester United ជឿជាក់ថាខ្សែការពារសញ្ជាតិបារាំងរូបនេះគឺសាកសមជាខ្សែការពារចំបងដែលពួកគេត្រូវការអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ ទោះបីជាយ៉ាងបើយោងទៅតាមការចុះផ្សាយរបស់សារព័ត៍មានកាលពីពេលថ្មីនេះបានអោយដឹងថាក្លឹប Real Madrid មិនអោយភាគីខាងក្រុមរបស់លោក Ole Gunnar Soskjaer ចុះកុងត្រាយក Raphael Varane ងាយស្រួលឡើយ។

បើយោងទៅតាមសារព័ត៍មាន Marca បានអោយដឹងថាក្លឹប Real Madrid បច្ចុប្បន្នគឺយល់ព្រមបើកភ្លើងខៀវអោយ Raphael Varane ធ្វើការចរចារជាមួយនឹងក្លឹប Manchester United អំពីការផ្ទេរទៅកាន់ទឹកដី Old Trafford។ ប្រភពខាងលើបានបន្តថាក្លឹប Real Madrid បានផ្តល់កុងត្រាថ្មីអោយកីឡាករវ័យ២៨ឆ្នាំរូបនេះ ខណៈដែលកុងត្រាបច្ចុប្បន្នរបស់រូបគេនឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយនេះ ប៉ុន្តែគាត់បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ស្វែងរកវាលស្មៅថ្មី៕
ប្រភពព័ត៍មាន៖ Sportsmole
