បរទេស៖ ម្ចាស់ជើងឯក Euro ៣ សម័យកាល អេស្ប៉ាញ បានឆ្លងផុតវគ្គ៨ក្រុមចុងក្រោយទៅកាន់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់អ៊ឺរ៉ុបបន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិស្វីស ដែលមានគ្នាតែ១០ នាក់ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី៥គ្រាប់។ ក៏ព្រោះតែក្រោយបញ្ចប់លទ្ធផលផ្លូវការណ៏ស្មើគ្នា១ទល់និង១ មុនពេលបន្ថែមម៉ោងហើយនៅតែគ្មានក្រុមណាអាចស៊ុតបញ្ចូលទីគ្នាបាននាកីឡាដ្ឋានSt Petersburgប្រទេសរុស្សី។
កីឡាករបម្រុងរបស់ស្វ៊ីស Ruben Vargas បានស្រក់ទឹកភ្នែកនៅពេលដែលរូបគេទាត់បាល់កាត់សេចក្តីផុតរបាទី ដែលអនុញ្ញាតឱ្យ Mikel Oyarzabal រកគ្រាប់បាល់ជ័យជំនះសម្រាប់អេស្ប៉ាញក្នុងលទ្ធផលសរុប ១ទល់និង៣(មានន័យថា ស្វីសទាត់ចូលតែ១គ្រាប់ក្នុងចំណោម៤គ្រាប់ ខណៈអេស្បាញទាត់ចូល៣ក្នុងចំណោម៥គ្រាប់។
អេស្បាញដែលឈរនៅចំណាត់ថ្នាក់ទី ៦ លើពិភពលោកបានឆ្លងកាត់គារប្រកួតថែមម៉ោងផងដែរពេលផ្តួលក្រូអាតនៅវគ្គ ១៦ ក្រុមចុងក្រោយដែរទោះបីនាំមុខក្នុងលទ្ធផល ៣ទល់និង១មុនយ៉ាងណាក្តី ។ អេស្បាញនឹងត្រូវប៉ះអ៊ីតាលីនៅ Wembley នាថ្ងៃអង្គារនេះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់ពីក្រុមរបស់លោក Roberto Mancini បានយកឈ្នះប៊ែលហ្សិក ២-១ ក្នុងម៉ោងធម្មតា៕
ប្រភពព័ត៍មាន៖ BBC