បរទេស៖ ប្រធានក្រុមក្លឹបបិសាចក្រហម Manchester United កីឡាករ Harry Maguire មានទំនុកចិត្តថាមិនរួមក្រុមថ្មីរបស់ខ្លួន Jadon Sancho នឹងរីករាយនឹងអាជីពរបស់គេនៅទឹកដី Old Trafford។

Maguire, Sancho and Calvert-Lewin fire England to morale-boosting 3-0 win  over Ireland as Bellingham and Henderson debut

ខ្សែការពារស្លាបវ័យ២១ឆ្នាំរូបនេះនឹងចូលរួមជាមួយនឹងក្លឹប Man United បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ Euro 2020 នេះ​ ក្រោយពីក្លឹប Borussia Dortmund យល់ព្រមលើតម្លៃ៧៣លានផោនជាមួយនឹងក្លឹប Man United។ Sancho មានអាជីពយ៉ាងល្អនៅក្លឹប Dortmund ដោយរូបគេអាចរកបាន៥០គ្រាប់ ហើយនឹង Assists បាន៦៤លើកក្នុងការបង្ហាញខ្លួន១៣៧ដង។

Manchester United captain Harry Maguire speaks out on Jadon Sancho transfer  - Manchester Evening News

Harry Maguire បាននិយាយថា៖ «នៅពេលដែលគាត់បានចុះកុងត្រា, ខ្ញុំប្រាកដថាគាត់នឹងមានអាជីពយ៉ាងល្អនៅក្លឹប Manchester United ហើយនឹងក្លាយជាផ្នែកមួយនៃពួកយើងជោគជ័យនាពេលអនាគត។ Jadon គឺជាកីឡាករកំពូលម្នាក់។ គាត់មានទេពកោសល្យដ៏ពិសេស ទោះបីជាគាត់នៅក្មេងក៏ដោយ ប៉ុន្តែគាត់បានលេងជាច្រើនប្រកួត»៕

 

ប្រភពព័ត៍មាន៖ Sportsmole