បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិប្រហែលជាអាចសម្រេចគោលដៅទី១របស់ខ្លួនតាមរយៈការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ នាកីឡដ្ឋាន Wembley ប៉ុន្តែ ក្រោមកម្លាំងចិត្តដ៏ធំពីតារាឆ្នើម Christian Eriksen ពួកគេមិនមានបំណងក្នុងការបញ្ឈប់នៅត្រឹមនេះឡើយ។
ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុមជម្រើសជាតិសាធារណរដ្ឋឆែក កាលពីថ្ងៃសៅរ៍ បានជួយឲ្យក្រុមជម្រើសជាតិដាណឺម៉ាក ឈានទៅវគ្គ៤ក្រុមចុងក្រោយក្នុងយុទ្ធនាការដ៏ធំមួយជាលើកដំបូង បើគិតចាប់តាំងពីពួកគេឈ្នះពាន Euro ឆ្នាំ១៩៩២។ នេះគឺជាការសម្រេចបាននូវសមិទ្ធផលមួយ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកម្នាក់ ដែលមិនធ្លាប់បានដឹកនាំក្រុមសោះ ជាពិសេសអំឡុងពេលកូវីដ ១៩ ហើយក្រោយពីការរងបរាជ័យក្នុងការប្រកួតបើកឆាក២លើក ដោយលើកទី១បានកើតឡើងពេលប៉ះក្រុមហ្វាំងឡង់ បានកើតឡើង ក្រោយពីតារាឆ្នើម Eriksen ដួលសន្លប់នៅលើទីលានប្រកួត ដោយសារតែបញ្ហាគាំងបេះដូង។
ប៉ុន្តែ ការរងបាន១០ក្រាប់ក្នុងពេលដណ្តើមបានជ័យជម្នះ៣លើកជាប់ៗគ្នា បានជួយឲ្យក្រុមដាណឺម៉ាក ត្រូវការឈ្នះតែ២លើកទៀតប៉ុណ្ណោះ ដើម្បីសម្រេចឲ្យបានសមិទ្ធផលដូចក្នុងឆ្នាំ១៩៩២ ស្របពេលដែល Eriksen បានអបអរដល់ក្រុមខ្លួនពីផ្ទះរបស់គេ។ ខ្សែបម្រើ Thomas Delaney ដែលបានរកគ្រាប់បាល់បើកឆាកនៅពេលប្រកួតជាមួយនឹងឆែក បានឲ្យដឹងថា៖ «Christian បានសរសេរសារប្រាប់ក្រុមយើងថា រូបគេពិតជាមានមោទនភាពដោយសារតែយើងណាស់»៕
ប្រភពព័ត៌មាន៖ Channel News Asia