បរទេស៖ Cristiano Ronaldo មានបំនងចង់លេងអោយក្លឹប Juventus បន្តកិច្ចសន្យាថ្មី១ឆ្នាំបន្ថែមទៀត ខណៈដែលភ្នាក់ងារ​របស់​កីឡាករវ័យ​៣៦ ឆ្នាំ​រូបនេះគឺលោក Jorge Mendes បានស្នើសុំឱ្យក្លឹបបន្តកុងត្រាដល់រូបគេរហូតដល់ឆ្នាំ២០២៣ នេះបើយោង​គហេទំព័រអ៊ីតាលី Gazzetta dello Sport។

Ronaldo Is First Player Ever Score 100 Goals for 3 Clubs and Country

ខណៈដែល Juventus បានតស៊ូយ៉ាងលំបាកក្នុងការដណ្តើម​យក​កៅអីទៅលេងនៅក្របខណ្ឌ Champions League នៅ​ថ្ងៃ​ចុង​ក្រោយនៃរដូវកាល ២០២០-២០២១  ទោះយ៉ាងណា​អនាគត​របស់ប្រធានក្រុម​ជម្រើស​ជាតិព័រ​ទុយ​ហ្គាល់​រូប​នេះ​ជាមួយក្លឹបនៅទីក្រុងទូរីនមានភាពស្រពិចស្រពិលនៅឡើយ ។

Euro 2021: Cristiano Ronaldo's secret diet revealed: Broccoli, chicken and  rice | Marca

មានក្លឹបធំ២គឺ PSG និងក្រុមបិសាចក្រហម Man​ Utd បានតាមដានពីស្ថានភាពរបស់ម្ចាស់ពានបាល់មាស ៥សម័យរូបនេះជានិច្ចជាកាល។ យោងគេហទំព័រ The Athletic បានចុះផ្សាយថាកាលពីខែឧសភា​កន្លង​ទៅលោក Ole Gunnar Solskjaer មានចិត្តចង់នាំយកវីរបុរសរបស់ក្លឹបរូបនេះត្រឡប់មកទឹកដី Old Trafford​ វិញ​និងនៅតែបន្តមិនបោះបង់ក្តីសុបិន្តមួយនេះមកដល់ពេលបច្ចុប្បន្ន។ រីឯ Paris Saint-Germain ក្លឹបយក្សបារាំង​មួយ​នេះវិញកំពុងពិភាក្សាលើកិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃ ២៥ លានផោនសម្រាប់ Ronaldo៕

 

ប្រភពព័ត៍មាន៖ Metro