បរទេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate ជឿជាក់ថា Harry Maguire បានក្លាយជាកីឡាករ​ដែលមានសមត្ថភាព និងទម្រង់លេងរីកចំរើនក្រោយពីផ្លាស់មកលេងនៅទឹកដី Old Trafford និង​ទទួលបាន​ការ​តែង​តាំងជាប្រធានក្រុម Man Utd មកដល់ពេលបច្ចុប្បន្ននេះ។

Gareth Southgate highlights the moment Manchester United's Harry Maguire  hit another level - Manchester Evening News

លោក Southgate ពិតជារីករាយ​ណាស់​ដែល​ខ្សែ​ការពារ​កណ្តាល​មានការរីកចម្រើនប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានសរសើរការសម្រេចចិត្តរបស់អ្នកចាត់ការ United លោក Ole Gunnar Solskjaer ក្នុងការផ្តល់ឱ្យគាត់នូវកងដៃរបស់ប្រធានក្រុម។ Maguire បានចាកចេញពីក្លឹបកញ្ជ្រោងខៀវ Leicester City ហើយចុះកុងត្រាជាមួយជើងឯកអង់គ្លេស២០សម័យ នៅខែសីហាឆ្នាំ ២០១៩ និងត្រូវបានតែងតាំងជាប្រធានក្លឹបជាផ្លូវការនៅខែមករាឆ្នាំ ២០២០ បន្ទាប់ពី Ashley Young បានចាកចេញទៅ Inter Milan ។

Harry Maguire set to stay Manchester United captain for immediate future |  Manchester United | The Guardian

 

កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានដើរតួនាទីដ៏សំខាន់សម្រាប់អង់គ្លេសផងដែរ​នៅព្រឹត្តការណ៍ Euro ២០២០ក្រោយ វិលត្រ​ឡប់មកពីរបួសជាមួយការ​ចាប់ផ្តើមការប្រកួត ៣ លើកចុងក្រោយ​របស់​អង់គ្លេស និងបានបង្ហាញទម្រង់បានយ៉ាងល្អទាំង ៣ប្រកួត។ Maguire ក៏បានរកគ្រាប់បាល់បញ្ចូលទីក្នុងលទ្ធផលផ្តួលអ៊ិយក្រែន ៤ទល់និង០ កាលពីរាត្រីថ្ងៃសៅរ៍​ដើម្បី​កក់​កៅអី​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងដាណឺម៉ាកនៅរាត្រីថ្ងៃពុធនៅឯកីឡដ្ឋាន Wembley បន្ទាប់​ពីជ័យ​ជម្នះ​ឆ្លងផុតវគ្គ៨ក្រុមចុងក្រោយនៅទីក្រុងរ៉ូម៕

 

ប្រភពព័ត៍មាន៖ Metro