បរទេស៖ លោក Gareth Southgate បាន​បញ្ជាក់ថា ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ត្រៀម​ខ្លួន​រួច​រាល់ក្នុងការ​បញ្ចប់​សំណាង​អាក្រក់​របស់​ពួកគេ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​ដែលពួកគេត្រៀមជួប​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក ក្នុង​វគ្គ​៤​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ ដោយ​សម្លឹង​រក​ការ​ឈ្នះកៅអី​ទៅ​វគ្គផ្តាច់​ព្រ័ត្រ​ក្នុង​យុទ្ធ​នា​ការ​ធំជាលើក​ទី​១​របស់​ពួកគេ បើគិត​ចាប់តាំងពីឆ្នាំ​១៩៦៦​។

អង់គ្លេស បាន​បញ្ចប់​ដោយ​ការ​ឈរលេខ​១ក្នុងពូល និង​បានផ្តួល​គូ​សត្រូវ​ចាស់ អាល្លឺម៉ង់ ក្នុង​វគ្គ​១៦​ក្រុមចុងក្រោយ នៅមុន​ពេល​ផ្តួល​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន ក្នុងលទ្ធផល ៤-០ ក្នុង​វគ្គ​៨​ក្រុម​​ចុងក្រោយ ក្នុង​ទីក្រុង​រ៉ូម​។ ប៉ុន្តែ ក្រុម​តោ​កំណាចទាំ​៣មួយនេះ មាន​ទម្លាប់​ជួប​សំណាង​អាក្រក់​មុន​វគ្គ​ផ្តាច់​ព្រ័ត្រក្នុង​យុទ្ធនា​ការ​ធំ​ៗ​ចំនួន​៤លើក​មក​ហើយ បើ​គិ​ត​ចាប់​តាំងពីឈ្នះ​ពាន World Cup ឆ្នាំ​១៩៦៦ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការ​ចាញ់ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិក្រូ​អាស៊ី ក្នុង World Cup នៅ​ប្រទេស​រុស្ស៊ី កាលពី​៣​ឆ្នាំមុន​ផងដែរ​។

ប៉ុន្តែ លោក Southgate ជឿជាក់​ថា ក្រុម​របស់​លោក​បាន​រៀន​មេរៀន​ពី​​ការ​ខក​ចិត្ត​ទាំង​នោះ​ហើយ និង​ត្រៀម​ខ្លួន​រួចរាល់ ក្នុងការ​បោះ​ជំហាន​ទៅមុខ​។ លោកបាន​ឲ្យដឹងថា៖ «យើង​បាន​លុប​ចោលសំណាងអាក្រក់ ឬ​របារ​សំខាន់​ៗរួចមកហើយ ហើយខ្ញុំ​គិត​ថា ក្រុម​កីឡាករ​ទាំង​នេះ នឹង​មាន​​អារម្មណ៍ថា នេះគឺ​ជា​ការ​ប្រជែង​បន្ទាប់​របស់ពួកគេ​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia