បរទេស៖ ក្រោយចំណាយពេលខ្ចីជើង១រដូវកាលជាមួយ Tottenham ក្រុមអធិរាជស Real Madrid បានស្រាយចំងល់របស់កីឡាករ Gareth Bale អោយត្រៀមចូលលេង​ជម្រើស​១១នាក់​ដំបូងបន្ទាប់ពីរូបគេបានត្រៀវិលត្រលប់មកកន្លែងហ្វឹកហាត់នៅទីលាន Valdebebas របស់ពួកគេនៅ​ខែកក្កដា​នេះ​មុន​រដូវកាលថ្មីចាប់ផ្តើម។

Bale walks off after Real Madrid star asked if he has played last game for  Wales after Euro 2020 defeat by Denmark | Goal.com

ក្លឹបក៏បានបង្ហាញពីផែនការត្រៀមដាក់អោយ Baleលេងនៅតំបន់ប្រយុទ្ធជួរមុខ​ដោយ​ចាប់ដៃ​គូជាមួយ Benzema និង Hazard ដែលធ្លាប់ត្រូវបានប្រិយមិត្តស្គាល់​និងហៅកាត់ថា BBC ដូចដែលក្លឹបធ្លាប់ធ្វើពោលគឺកំលុងមុនពេល Cristiano Ronaldo ចាកចេញទៅ Juventus ។

Football news: Eden Hazard on Karim Benzema: He's the best striker in the  world - Eurosport

គួរបញ្ជាក់ថា Eden Hazard ដែលបានសម្រេចចិត្តចូលរួមជាមួយក្រុមតោខៀវ Chelsea ដើម្បីជំនួសតំណែង Cristiano Ronaldoដើម្បីកសាងតំំបន់ប្រយុទ្ធឡើងវិញជាមួយ Bale និង Karim Benzema ។ ប៉ុន្តែបញ្ហារបួស​រាំរៃបានរំខាន​ដល់ផែនការកីឡាករទាំង ៣ នាក់លេងជុំគ្នានៅលើទីលានបានតែ ប្រកួត ៧ ប៉ុណ្ណោះនៅក្នុងរដូវកាល២០១៩-២០២០។ យ៉ាងណាមិញលោក Carlo Ancelotti ត្រៀមនិងដាក់កីឡាករតម្លៃខ្លួនលំដាប់ពិភពលោកទាំងបីរូបនេះអោ​យចាប់​ដៃគូ​លេង​សាជាថ្មីម្តងទៀត បន្ទាប់​ពីកន្លងមកកីឡាករវ័យក្មេង Vinicius Junior, Rodrygo Goes ក៏ដូចជា Marco Asensio  បាន​ដើរតួនាទីលេងនៅក្នុង​តំណែងនេះ ហើយ Benzemaលេងនៅប្រយុទ្ធជួរមុខតែម្នាក់ឯង៕

 

ប្រភពព័ត៍មាន៖ Daily Mail