បរទេស៖ ខ្សែការពារ Andreas Christensen ជឿជាក់ថាក្រុមជម្រើសជាតិដាណឺម៉ាករបស់ខ្លួន​មានវិធីអាច​បង្អាក់ដំនើរការ​រកគ្រាប់​បាល់របស់ ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane នៅពេលដែលក្រុមទាំង ២ ជួបគ្នានៅថ្ងៃទី៨កក្កដា២០២១​សម្រាប់ការប្រកួវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប Euro២០២០ ។

Andreas Christensen confident Denmark can find ways to stop England's Harry  Kane

ខ្សែប្រយុទ្ធក្រុមមាន់ខ្នាយមាស​ Tottenham មានឪកាសជួយក្រុមឈានដល់វគ្គ  ៨ ក្រុមចុងក្រោយបន្ទាប់ពីរកបានគ្រាប់បាល់១គ្រាប់ក្នុងជ័យជំនះ ២ទល់និង០ លើ អាល្លឺម៉ង់នៅឯកីឡដ្ឋាន Wembley និងបន្តរកបានគ្រាប់បាល់២គ្រាប់ទៀតពេលផ្តួលអ៊ុយក្រែន៤ទល់និង០ នៅទីក្រុងរ៉ូម បន្ទាប់ពីខកខានរកគ្រាប់បាល់នៅវគ្គសន្សំពិន្ទុរួចមក ។

Andreas Christensen: "Inggris Tak Lebih Baik Dari Denmark" | Goal.com

ទោះយ៉ាងណា Christensen កីឡាករក្រុមតោខៀវ Chelsea មានជំនឿថាខ្លួននិងមិត្តរួមជាតិនិងជាកីឡាកររួមក្រុម Spurs គឺ Pierre-Emile Hojbjerg និងបញ្ឈប់ឪកាសបន្តរកគ្រាប់បាល់របស់Kaneនៅត្រឹមវគ្គ១/៤នេះបាន  ។

Euro 2020: Denmark can stop Harry Kane, says Andreas Christensen - Pro  Digital Seva

គួរបញ្ជាក់ថាអង់គ្លេសបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដោយមិនទាន់មានគូប្រកួតណាស៊ុតបញ្ចូលទីពួកគេឡើយ ក្នុងការប្រកួត ៥ លើករបស់ពួកគេដោយឈ្នះ ៤ និងស្មើ០ទល់និង០ម្តងខណៈដែលដាណឺម៉ាកមានឪកាសឡើងមកដល់ វគ្គនេះក្រោយចាញ់ការប្រកួតសន្សំពិន្ទុដល់ទៅ ២ ដងជាមួយហ្វាំងឡង់ និង បែលហ្សិក។សម្រាប់ក្រុមលោកGareth Southgate កំពុងសម្លឹងឪកាសសងសឹកដាណឺម៉ាកក្រោយបរាជ័យចាញ់ដាណឺម៉ាក ១ទល់និង​០​នៅកីឡាដ្ឋាន Wembley កាល​ពីខែតុលាក្នុងព្រឹត្តការណ៏ Nations League ខណៈ Harry Maguire និង Reece James ត្រូវបា​ន​បណ្តេញ​ចេញ​នាពេលនោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole