បរទេស៖​ ក្រោយប្រកាស់អំពីការមកដល់របស់ Achraf Hakimi ជាផ្លូវការណ៍ក្លឹប Paris Saint-Germain ត្រៀមនឹងបំពេញការចុះហត្ថលេខានាំយកខ្សែការពារ Sergio Ramos  និងអ្នក​ចាំទី Gianluigi Donnarumma បន្ថែមទៀតនៅក្នុងខែកក្កដានេះ។

Achraf Hakimi signs for Paris Saint-Germain

លោក Mauricio Pochettino បាន​ត្រៀមសំណើរអោយ Sergio Ramos អតីតក្លិបខ្សែការពារក្លឹប Real Madrid នូវកិច្ចសន្យារយៈពេល ២ ឆ្នាំ​​ ខណៈអ្នកចាំទី Donnarumma ត្រៀមចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំ ។ ការលើក​ឡើង​នេះគឺ​យោង​តាមការអះអាងអ្នកសារពត៌មានដ៏ល្បីល្បាញសញ្ជាតិអ៊ីតាលី Fabrizio Romano បានឱ្យដឹងថា​ការធ្វើ​តេស្ត៍សុខភាពត្រូវបានកំណត់ពេលរួចរាល់ហើយ និងត្រៀមចុះហត្ថលេខាជាផ្លូវការណ៏នៅ​​ខែកក្កដានេះ។

Transfer news - Sergio Ramos: PSG in 'advanced' talks to sign defender as a free agent - report - Eurosport

គួរបញ្ជាក់ថាកីឡាករដ៏មានបទពិសោធន៏វ័យ៣៥ឆ្នាំសញ្ជាតិអេស្បាញ Ramos បានចាកចេញពីក្រុមអធិរាជសក្រោយ​ចំណាយពេល​១៦ ឆ្នាំ និងបង្ហាញខ្លួនបាន៦៧១ ប្រកួតដោយស៊ុតបញ្ចូលទី ១០១ គ្រាប់សម្រាប់ក្លិប។ សម្រាប់ Donnarumma បានបង្ហាញទម្រង់លលេងល្អបំផុតជាមួយ AC Milan ចាប់តាំងពីការបង្ហាញខ្លួនលើក​ដំបូង​ក្នុងឆ្នាំ២០១៤ ខណៈ Hakimi ក៏បានដើរតួនាទីដ៏សំខាន់ជួយអោយ Inter Milan ឈ្នះពាន Serie A ជាលើកដំបូងនៅ​រដូវ​កាលចាស់និង​ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១០។

PSG plans for Donnarumma could see Juventus win the race for his signature -Juvefc.com

PSG បានចុះកុងត្រាផ្ទេរយកីឡាករ Georginio Wijnaldum ពី Liverpool និងបានផ្ទេរយក Danilo Pereira ពីក្រុម Porto ក្នុងកិច្ចព្រមព្រៀងជាអចិន្រ្តៃយ៍រួចរាល់ហើយផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole