បរទេស៖ អ្នកចាត់ការក្រុមមេឃខៀវ Man City លោក Pep Guardiola មានគម្រោងចុះហត្ថលេខាកីឡាករថ្មីយ៉ាងហោចណាស់៣នាក់រដូវក្តៅនេះ ខណៈប្រធាក្រុម Aston Villa កីឡាករ Jack Grealish នៅតែជាគោលដៅចំបងរបស់ពួកគេ។

Man City transfer news: Pep Guardiola asks for three new signings on top of  Jack Grealish | Football | Sport | Express.co.uk

 

Grealish  រកបានគ្រាប់បាល់ ៦ គ្រាប់និង Assists បាន ១២ដងពីការ​បង្ហា​ញខ្លួនចំនួន ២៦ លើកនៅក្របខ័ណ្ឌ Premier League នៅរដូវកាល២០២០/២១នេះសម្រាប់ក្លិប Aston Villa បើទោះបីជាជួបបញ្ហារបួស​ញឹកញាប់យ៉ាង​ណា​ក៏​ដោយ​។ បន្ទាប់ពីនាំយកខ្សែបម្រើស្លាប Emiliano Buendia ពីក្លឹប Norwich រួចមកក្លឹប Aston Villa នឹងបើកពិភាក្សាបន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ Euro ២០២០ អំពីអនាគតរបស់ខ្សែបម្រើឆ្នើម Jack Grealish។

Does Jack Grealish Have A Girlfriend?

បើយោងគេហទំព័រ The Mirror បាន​ចុះផ្សាយថា Man​ City នឹងត្រូវចំណាយប្រាក់យ៉ាង​ហោចណាស់ ១០០ លានផោន ដើម្បីអាចនាំខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះមកកាន់ទឹិកដី Etihad នៅរដូវក្តៅនេះ បើមិនដូច្នេះទេពួកគេគឺត្រូវរង់ចាំដល់ទៅ​ពីរឆ្នាំទៀត​ឯណោះដើម្បីចុះកុងត្រាយក Grealish។

Jack Grealish – The making of England's maverick | Sport | The Times

បន្ទាប់ពីចុះកុងត្រាយកកីឡាករ Kayky និង Metinho ពីក្លឹប្រេស៊ីល Fluminense ក្លឹប Man City ចង់បានខ្សែប្រយុទ្ធជួរមុខម្នាក់បន្ថែមទៀត ក្រោយពី Sergio Aguero បានចាកចេញទៅ Barcelona ដោយគ្មានតម្លៃខ្លួន ខណៈដែល Harry Kane របស់ក្លឹប Tottenham Hotspur នៅតែជាគោលដៅមួយរបស់ពួកគេនៅរដូវក្តៅនេះ។ មួយវិញទៀតក្រុមជើងឯក Carabao Cup ៣សម័យជាប់ៗគ្នានេះក៏ចង់ពង្រឹងខ្សែបម្រើការពារម្នាក់ទៀត ក្រោយពាក្យចចាមអារ៉ាមថា Aymeric Laporte អាចនិងផ្លាស់​ចេញ ដើម្បីមកប្រជែងកន្លែងជាមួយនឹង Oleksandr Zinchenko ខណៈ Benjamin Mendy កំពុងសម្រាកព្យាបាល់របួសនៅឡើយ៕

 

ប្រភពព័ត៍មាន៖ Sportsmole