បរទេស៖ ក្លឹបមេឃខៀវ Manchester City ត្រៀមកុងត្រាថ្មីអោយខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន Raheem Sterling បន្ទាប់ពីចប់ព្រឹតិ្តការណ៍ Euro 2020 នេះ។

Raheem Sterling: “This season for me personally has been a very weird one.” - Bitter and Blue

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះរកបាន៣គ្រាប់ហើយនៅព្រឹត្តិការណ៍ Euro 2020 នេះសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ខណៈរូបគេបានមានពាក្យចរចាមរាមទាក់ទងនឹងការផ្ទេរចេញពីទឹកដី Etihad នៅរដូវក្តៅនេះ ដោយក្លឹប Barcelona និង Tottenham Hotspur បានបង្ហាញការចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះ។

Raheem Sterling: Love and pride in Jamaica as England star lights up Euros 2020 | The Independent

បើយោងទៅតាម The Athletic បានអោយដឹងថា Raheem Sterling នឹងធ្វើដំណើរកំសាន្តរយៈពេលខ្លីរបស់ខ្លួនជាមុនសិនបន្ទាប់ភារកិច្ចរបស់គាត់ជាមួយនឹងក្រុមអង់គ្លេសត្រូវបានបញ្ចប់ មុនធ្វើការចរចារនូវកិច្ចព្រមព្រៀងថ្មីជាមួយនឹងក្លឹប Manchester City។ របាយការណ៍បានបន្ថែមថាការចាកចេញរបស់ Sterling នៅតែអាចកើតឡើង ប្រសិនបើរូបគេមិនចង់បន្តអាជីពរបស់នៅ Man City បន្តទៀត រឺក៏មានសំណើរពិសេសណាមួយពីក្លឹបដទៃ៕

 

ប្រភពព័ត៍មាន៖ Sportsmole