បរទេស៖ លោក Rio Ferdinand បានជម្រុញឲ្យក្លឹបបិសាចក្រហម Manchester United ចុះហត្ថលេខាយក Declan Rice ជាជាងកីឡាករ Eduardo Camavinga។

វីរបុរស Man Utd រូបនេះជឿជាក់ថាទម្រង់លេងរបស់ Rice សម្រាប់ក្រុមអង់គ្លេសនៅក្នុងព្រឹត្តការណ៍ Euro ២០២០ គឺជាមូលហេតុដ៏ត្រឹមត្រូវបំផុតសម្រាប់ក្រុម Man Utd។ ការលើកឡើងរបស់អតីតខ្សែការពារ Man Utd រូបនេះក៏បានបង្ហាញពីការចាប់អារម្មណ៍របស់រូបលោកលើកីឡាករវ័យក្មេងសញ្ជាតិបារំាងវ័យ ១៨ ឆ្នាំរបស់ក្លឹប Rennes កីឡាករ Camavinga ដូចគ្នា ខណៈក្លឹបយក្ស Real Madrid ក៏ចង់បានកីឡារវ័យក្មេងរូបនេះផងដែរ។

គួរបញ្ជាក់ថាអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ជាបុគ្គលម្នាក់ដែលមានការកោតសរសើរពីសមត្ថភាព Rice ជាខ្លាំងនាពេលកន្លងមក ប៉ុន្តែក្រុមញញួរធំ West Ham មិនមានគោលបំណងក្នុងការលក់ខ្សែបម្រើការពាររូបនេះចេញឡើយ ប៉ុន្តែពួកគេអាចយល់ព្រមលក់កីឡាកររូបនេះនៅតម្លៃប្រមាណ៩០លានផោនឯណោះ ស្របពេលក្លឹប Chelsea ក៏កំពុងតាមដានពីស្ថានភាពរបស់ Rice ផងដែរ៕
ប្រភពព័ត៍មាន៖ Metro
