បរទេស៖ ទីបំផុត Paris Saint-Germain បាននិងកំពុងតែបង្កើនផែនការតាមប្រមាញ់យកខ្សែបម្រើ Paul Pogba ពីក្លឹប Man Utd នៅមុនរដូវកាលថ្មីចាប់ផ្តើម។

Paul Pogba 'open to PSG transfer' as race for Man Utd ace hots up with Real  Madrid and Juventus hunting £89m deal

គួររំលឹកថា Pogba បានឈានដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាររបស់ខ្លួននៅកីឡាដ្ឋាន Old Trafford និងបើទោះបីជា ថ្នាក់ដឹកនាំ និង មន្រ្តីរបស់ក្លឹបកំពុងពន្លឿនការញ្ចុះបញ្ចូលរូបគេឱ្យបន្តកិច្ចសន្យាថ្មី ប៉ុន្តែដំណើរការហាក់បីដូចជាយឺតយ៉ាវ។ ទោះយ៉ាងណាក្លឹបជើងឯកអង់គ្លេស២០សម័យ បានបង្ហាញក្តីបារម្មណ៏ដែលអាចបាត់បង់ខ្សែ​បម្រើរូបនេដោយ​គ្មានតម្លៃ​ខ្លួន (Free Transfer) នៅឆ្នាំក្រោយផងដែរនោះ ។យោងគេហទំព័រ La Gazzetta dello Sport បានង្ហើប​ប្រាប់​ពីបំណងប្រាថ្នារបស់ PSG គឺផែនការរបស់ពួកគេបានចាប់ផ្តើមតាំងពីខែមិថុនាមកម្លេះ​លើការចង់បានសមាជិកជ័យលាភី​ World Cup ២០១៨រូបនេះមកកាន់ទឹកដី Parc Des Princes។

Football news - Mino Raiola meets Paris Saint-Germain president to discuss  Paul Pogba move - Paper Round - Eurosport

ប៉ុន្តែមិនទាន់បានបបង្ហាញឡើងនូវការចង់បានជាចំហរ នោះទេ។ប៉ុន្តែពេលនេះ PSG បានង្ហាញពីភាពប្រាកដប្រជា ហើយនិង​មហិចឆ្តាថាពួកគេចង់បានកិច្ចព្រមព្រៀងមួយដែលអាចកើតមានឡើងនៅរដូវក្តៅនេះ។ព្រោះតែ PSG ជឿជាក់ Man United និងពិចារណាលើសំណើរជាមួយនិង សុទិដ្ឋិនិយមផងដែរថាទំនាក់ទំនង​ជិត​ស្និទ្ធ​របស់ពួកគេជាមួយភ្នាក់ងារផ្ទាល់របស់ Pogba គឺលោក Mino Raiola នឹងបំពេញបំណងពួកគេបានជាក់ជាមិនខាន​៕

 

ប្រភពព័ត៍មាន៖ 90min