បរទេស៖ ក្លឹប Tottenham Hotspur នឹងមិនអនុញ្ញាតឱ្យ Harry Kane ចាកចេញពីក្លឹបនៅរដូវក្តៅនេះឡើយ។
ប្រធានក្រុមជម្រើសជាតិអង់គ្លេសបានជូនដំណឹងដល់ Spurs ថាគាត់ចង់ស្វែងរកក្លឹបថ្មីនៅរដូវក្តៅនេះ ហើយ Manchester City ត្រូវបានគេជឿជាក់ថាបានត្រៀមចំណាយ ១០០ លានផោនសម្រាប់ការនាំយកខ្សែប្រយុទ្ធរូបនេះទៅទឹកដី Etihad។ ទោះយ៉ាងណាបើយោងតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថា Tottenham បានសំរេចចិត្តហើយថាមិនលក់កីឡាករវ័យ ២៧ ឆ្នាំរូបនេះជាដាច់ខាតអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
Harry Kane រកបាន ៣៣ គ្រាប់ និង Assists បាន ១៧ លើកក្នុងការបង្ហាញខ្លួនចំនួន ៤៩ ដងសម្រាប់ក្លឹប Tottenham Hotspur នៅរដូវកាលនេះ។ ខ្សែប្រយុទ្ធរូបនេះក៏បានដើរតួយ៉ាងសំខាន់ក្នុងប្រទេសអង់គ្លេសឈានដល់វគ្គផ្តាច់ព្រ័ត្រ Euro ២០២០ ដោយរូបគេរកបាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៦ ដង៕
ប្រភពព័ត៍មាន៖ Sportsmole