បរទេស៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានចាប់ផ្តើមមាននិតិវិធីលើការអនុវត្តការការផាកពីន័យលើក្រុមបាល់ទាត់​តោកំណាច​អង់គ្លេសចំពោះទង្វើដែលមិនអាចគ្រប់គ្រង​​អ្នកគាំទ្រដែលបង្កបញ្ហាកំលុងពេលជ័យជំនះនៅ វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​អឺរ៉ូ ២០២០។ ពោលគឺកំលុងពេលផ្តួលក្រុម ជម្រើសជាតិ ដាណឺម៉ាក តែក្នុងនាមម្ចាស់ផ្ទះ ហើយពួក​គេ​មាន​ប្រៀបពួកគេ​បានប្រើឧបករណ៏ឡាស៊ែរចេញពីក្នុងចំណោមហ្វូងអ្នកគំាទ្រ នៅកីឡាដ្ឋាន Wembley។

UEFA charge England over Schmeichel laser incident

គួរបញ្ជាក់ថាពន្លឺភ្លើងពណ៌បៃតងត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់អ្នកចាំទីក្រុមLeicester City រូបនេះ សម្រាប់ការចាប់បាល់ពិន័យ១១ម៉ែត្រដចម្រូងចម្រាសដែលត្រូវបានផ្តល់ដល់អង់គ្លេស ខណៈ Harry Kane ជាអ្នក​ទទួល​ខុសត្រូវទាត់នៅ ម៉ោងបន្ថែម បន្ទាប់ពីលទ្ធផលស្មើគ្នា១ទល់និង១ នៅម៉ោងធម្មតា។

Denmark's Kasper Schmeichel takes swipe at England before Euro 2020 match |  Fox News

ទោះបីជាមានឧបសគ្គបែបនេះក្តីSchmeichel នៅតែអាចសង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករឆ្នើម ក្រុមមាន់ខ្នាយមាស Tottenham រូបនេះបាន ប៉ុន្តែន្តែប្រធានក្រុមជម្រើសជាតិអង់គ្លេស នៅតែមានឪកាសបន្ថែមគ្រាប់បាល់ដែលផ្លាតចេញ មកវិញបានដោយជោគជ័យដដែល។ទីបំផុត Gareth Southgate បានរក្សាជំហរយ៉ាងរឹងមាំក្នុងការទទួលជ័យជម្នះ ២ ទល់និង១ ដើម្បីត្រៀមជួបអ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី១១កក្កដា ខណៈដែលនេះជាព្រឹត្តការណ៏បាល់​ទាត់​លើកដំបូង ក្នុងប្រវត្តិសាស្រ្តក្រោយឈានដល់វគ្គផ្តាច់ព្រ័ត្រផងដែរនៅWorld Cup ឆ្នាំ១៩៦៦៕

 

ប្រភពព័ត៍មាន៖ Metro