បរទេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate ទទួលស្គាល់ថាក្រុមអសូរីអ៊ីតាលីហាក់មានប្រៀបលើក្រុម តោកំណាចរបស់ខ្លួនបើទោះបីជាពួកគេបានដើរតួក្នុងនាមជាម្ចាស់ផ្ទះនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប Euro ២០២០ នៅថ្ងៃអាទិត្យខាងមុខនេះ។
ក្រុមលោក Roberto Man.City បានទម្លាក់គូសត្រូវចាស់ អេស្បាញកាលពីថ្ងៃអង្គារដើម្បីកក់កន្លែងរបស់ពួកគេនៅថ្ងៃអាទិត្យនៅឯទឹកដី Wembley ។ មានន័យថាពួកគេបានសម្រាកច្រើនជាងអង់គ្លេស២៤ម៉ោង(១ថ្ងៃ)មុនពេលស្វាគមន៏គូបដិបក្ស អង់គ្លេសដែលបាន ផ្តួលដាណឺម៉ាកដើម្បីជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រផងដែរ ។
ក្រុមអតីតគ្រូបង្វឹក Man City ដែលដឹកនាំអ៊ីតាលីមិនទាន់ស្គាល់ចាញ់ចាប់តាំងពីរូបលោកដឹកនាំ និងគឺជាក្រុមទី ២ ដែលបានបង្ហាញទម្រង់លេងល្អប្រឆាំងនិងអេស្បាញបំផុតនៅកីឡាដ្ឋានWembley នាពេលប្រកួតកន្លងទៅក្នុងព្រឹត្តការណ៏ Euro ២០២០ នេះ។ ទោះបីការប្រកួតរបស់អ៊ីតាលីបានផ្តួលគូប្រកួតដោយបាល់ប៉េណាល់ទីនិងម៉ោងបន្ថែម ប៉ុន្តែគ្រូបង្វឹកអង់គ្លេសលោក Southgate បានសារភាពថាក្រុមរបស់លោកមានពេលតិចជាងមុនក្នុងការត្រៀមរៀបចំកំលាំងប្រកួត ដែលនោះជាគុណវិបត្តិនិងហាក់ចាញ់ប្រៀបគូប្រកួតនៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួននៅថ្ងៃអាទិត្យនេះ៕
ប្រភពព័ត៍មាន៖ Metro