បរទេស៖ លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបានបញ្ជាក់ថារូប​លោក​នៅឡើយមិនទាន់សម្រេចចិត្តថា​ដាក់កីឡាករ Phil Foden អោយបង្ហាញខ្លួនចូលលេងសម្រាប់ការប្រកួតព្រឹត្តការណ៏Euro២០២០ នៅថ្ងៃច័ន្ទវេលាម៉ោង២​ទាប​​ភ្លឺម៉ោងនៅប្រទេសកម្ពុជាជាមួយក្រុមជម្រើសជាតិអ៊ីតាលី នៅកីឡាដ្ឋាន Wembleyបានរឺយ៉ាងណានៅឡើយ។

England look to use Phil Foden and buck that familiar trend against Germany  | Sport | The Sunday Times

ខ្សែបម្រើកណ្តាលវ័យក្មេងរបស់ក្រុមមេឃខៀវMan.City មាន បញ្ហារបួសអស់កំលាំងនិងដួលសន្លប់​ដែលធ្វើអោយរូបគេ​ខក​ខានមកធ្វើការហ្វឹកហាត់កាលពីថ្ងៃសៅរ៍ជាមួយក្រុមតោកំណាចដែល បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍មុន​ការប្រកួត​ផ្តាច់​ព្រ័ត្រនៅថ្ងៃអាទិត្យម៉ោងនៅចក្រផពអង់គ្លេស។

Premier League revelation suggests Gareth Southgate must start Phil Foden  at Euro 2020 | Football | Sport | Express.co.uk

លោក Southgate បានប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃសៅរ៍ថាៈ ខ្ញុំមានការងឿងឆ្ងល់។ យើងបានជិះរថយន្តក្រុងពីរទៅបី​ម៉ោងក្រុមគ្រូពេទ្យបានធ្វើបច្ចុប្បន្នភាពចុងក្រោយ វាមិនមែនជាអ្វីដែលធ្ងន់ធ្ងរនោះទេ។ គ្រាន់តែគាត់អាចនិងត្រូវអវត្តមាន ការប្រកួតពិសេសនេះ។កីឡាករទាំង ២៥ នាក់ដែលនៅសល់នៅក្នុងក្រុមរបស់លោក Southgate បានឆ្លងកាត់ការហ្វឹត​ហាត់​ជា​ចុងក្រោយនៅ St. George’s Park ស្របពេលសមាជិកទាំង ២៦ នៃក្រុមជម្រើសជាតិអង់គ្លេសបានឆ្លង​កាត់​ការធ្វើតេស្ត៍ PCR លើការបង្ការ កូវីត-១៩ជាការតម្រូវរបស់UEFA មុនជំនួបជាមួយក្រុមអសូរីអ៊ីតាលី៕