បរទេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានជំរុញឱ្យអ្នកគាំទ្រទាំងអស់បង្កើនការស្រែកហ៊ោកញ្ជ្រៀវដើម្បីបន្ថែមកំលាំងចិត្តដល់ក្រុមតោកំណាចអង់គ្លេស ទទួលបានជ័យជំនះនៅពេលដែលពួកគេត្រូវជួបអ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ នាថ្ងៃអាទិត្យនៅកីឡាដ្ឋាន Wembley ។
លោក Southgate បន្ថែមថា៖ «កាលពី ៣ ទៅ ៤ ឆ្នាំមុនយើងបានត្រឹមជាក្រុមមួយដែលមិនទទួលបានការចាប់អារម្មណ៏ខ្លាំងបំផុតនោះទេ ព្រោះមានមនុស្សបានត្រឹមបោះក្រដាសដែលធ្វើជារូបយន្តហោះចូលក្នុងទីលាន ពួកគេមិនបានយកចិត្តទុកដាក់គាំទ្រនៅពីក្រោយក្រុមទេហើយមានភាពព្រងើយកន្តើយថែមទៀតផង»។
ឥលូវពេលនេះថាមពលមានពេញកីឡាដ្ឋានដល់ទៅ៦មឺននាក់ និងនៅតាមផ្ទះ តាមហាង និងទីលានធំៗផ្សេងៗទៀតដូច្នេះវាពិតជាអស្ចារ្យនិងមានសារៈសំខាន់ខ្លាំងណាស់។គួរបញ្ជាក់ថាអង់គ្លេសមិនដែលឈ្នះការប្រកួតសំខាន់ៗជាលក្ខណៈអន្តរជាតិនោះទេគឺចាប់តាំងពីពួកគេបានឈ្នះ World Cup ក្នុងឆ្នាំ ១៩៦៦៕