បរទេស៖ លោក Gareth Southgate បាន​ជំ​រុញ​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស ប្រើប្រាស់​ការ​ឈឺ​ចាប់​ក្នុង​ការ​រង​បរា​ជ័យ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០ ក្រោមស្នា​ដៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី យក​ទៅ​បំពេញ​ជ័យ​ជម្នះ​នា​ថ្ងៃ​អនាគត ខណៈ​ដែលគ្រូបង្វឹក​របស់​ក្រុម​តោ​កំណាច​ទាំង​៣​រូបនេះបាន​​ទទួល​យក​ការ​ស្តី​​បន្ទោស ចំពោះ​ការ​រង​បរា​ជ័យ​ដ៏ខក​ចិត្ត​ដោយ​សារ​តែ​បាល់​ប៉េ​ណាល់ទី​។

អង់គ្លេស នៅ​តែមិន​អាច​ឈ្នះ​ពានធំ​ជាលើក​ទី​១​របស់​ពួក​គេ បើ​គិត​ចាប់​តាំងពី​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​១៩៦៦ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Marcus Rashford ខ្សែ​បម្រើ Jadon Sancho និង Bukayo Saka សុទ្ធ​សឹង​បាន​ស៊ុត​បាល់​ប៉េណាល់ទីមិន​ចូល​ទី​ នា​កីឡដ្ឋាន Wembley កាលពីថ្ងៃ​អាទិត្យ​។ ក្រុម​របស់​លោក Southgate បាន​ចាប់​ផ្តើម​យ៉ាងល្អ ខណៈ​ដែល​ខ្សែ​ការ​ពារ Luke Shaw បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​រក​បាន​គ្រាប់​បាល់​ភ្លាម​ៗ​​នៅ​នាទី ទី​២ ប៉ុន្តែ អ៊ីតាលី បាន​បង្ហាញពី​ភាព​រឹង​មាំរបស់​ខ្លួន ដើម្បី​វាយ​បក​វិញ​តាម​រយៈគ្រាប់បាល់​តាមស្មើ​នៅ​តង់​ទី​២​របស់ Leonardo Bonucci​។ នៅ​ពេល​ដែល​ឈាន​ដល់ការ​ស៊ុត​បាល់​ប៉េណាល់​ទី​កាត់សេចក្តី លោក Southgate បាន​ប្រថុយតាមរយៈការ​ប្តូរ Rashford និង Sancho ឲ្យ​ចូល​លេង​នៅ​ចិត​បញ្ចប់​ការ​ប្រកួត ដើម្បី​ជាប់​ជា​បេក្ខ​ភាព​ស៊ុត​បាល់​ប៉េណាល់ទី​។ ការ​សម្រេច​ចិត្ត​នេះ មិន​បាន​ផ្តល់​ផ្លែផ្កា​ឡើយ ខណៈ​ដែល​អង់គ្លេស នៅ​តែ​​រង​បរា​ជ័យ​ដោយការស៊ុត​បាល់​ប៉េណាល់​ទី​យ៉ាង​ជូរ​ត់ ក្នុង​យុទ្ធនាការ​ធំ​ៗ។

Incredibly proud' Southgate needs time to reflect on England future |  Goal.com

លោក Southgate បាន​ឲ្យដឹងថា៖ «នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ​។ ខ្ញុំ​បាន​ជ្រើស​រើស​កីឡាករ​ឲ្យ​ស៊ុត​បាល់​ប៉េណាល់ទី​​។ ខ្ញុំ​ប្រាប់​កីឡាករ​ថា គ្មាន​កីឡាករ​រូប​ណា មាន​កំហុស​ឡើយ​ក្នុង​ស្ថាន​ភាព​បែប​នេះ​»​៕

 

ប្រភព​​ព័ត៌​មាន៖ Channel News Asia