បរទេស៖ ក្លឹប Tottenham Hotspur បានសម្រេចចិត្តដាក់តម្លៃខ្លួនប្រមាណជាង១៧១លានផោនសម្រាប់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនកីឡាករ Harry Kane។

Tottenham 'set £171m asking price for Harry Kane'

ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានជូនដំណឹងក្លឹប Tottenham រួចហើយថារូបគេចង់ចាកចេញអំឡុងទីផ្សាររដូវក្តៅនេះ ខណៈដែលក្លឹកយក្ស២នៅប្រទេសទីក្រុង Manchester គឺ Manchester United និង Manchester City បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងលើខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ។

Former England manager disagrees with Romelu Lukaku about Tottenham's Harry  Kane - football.london

ក្លឹប Man City ត្រូវបានគេជឿជាក់ថាបានត្រៀមទឹកប្រាក់ប្រមាណ១០០លានផោនដើម្បីដេញថ្លៃយកខ្សែប្រយុទ្ធកណ្តាលរូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយបើយោងទៅតាមសារព័ត៍មាន Tutto Mercato Web បានចុះផ្សាយអោយដឹងថា ក្លឹប Tottenham Hotspur គឺមិនមានបំណងក្នុងការលក់ខ្សែប្រយុទ្ធរូបនេះចេញឡើយដរាបណាពួកគេមិនទទួលបានតម្លៃ១៧១លានផោនលើ Harry Kane នោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole