បរទេស៖ លោក Joan Laporta បានផ្ញើរសារទៅកាន់អ្នកគាំទ្រក្លឹប Barcelona អំពីស្ថានភាពកុងត្រារបស់ខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ Lionel Messi ដោយទទួចថាការចរចារគឺស្ថានលើផ្លូវវិជ្ជមានរវាងក្លឹប និងអ្នកតំណាងរបស់ Messi ផ្ទាល់។

Joan Laporta: 'The new contract with Messi is going well, but it's not done'

Messi បច្ចុប្បន្នជាកីឡាករដែលគ្មានតម្លៃខ្លួនបន្ទាប់ពីរូបគេបានផុតកុងត្រាជាមួយនឹងក្លឹប Barcelona កាលពីថ្ងៃទី៣០ខែមិថុនា ប៉ុន្តែក្លឹបយក្សនៅប្រទេសអេស្ប៉ាញនៅតែមានជំនឿយ៉ាងជាក់លាក់ថា Lionel Messi នឹងយល់ព្រមបន្តកុងត្រាថ្មីបន្តទៀត។ លោក Laporta ប្រធានក្រុម Barca ត្រូវបានបញ្ជាដោយប្រធាន La Liga ឲ្យកាត់បន្ថយប្រាក់ឈ្នួលកីឡាករ និងរក្សាតុល្យភាពតាមការកំណត់របស់ពួកគេមុនពេលយុទ្ធនាការឆ្នាំ ២០២១-២២ ចាប់ផ្តើម ដើម្បីគោរពតាមបទបញ្ញត្តិយុត្តិធម៌ផ្នែកហិរញ្ញវត្ថុ។

barcacentre on Twitter: "Joan Laporta (Presidential candidate): "I have  indications that Messi wants to stay." [rac1]… "

លោក Laporta បាននិយាយថាក្នុងកម្មវិធី Mago Pop ថា៖ «គ្មានអ្វីដែលមិនអាចទៅរួចទេ» ដោយគាត់បានបញ្ជាក់ថាការចរចារជិតឈានដល់ការសម្រេចហើយ។ បច្ចុប្បន្ន Messi អាចចរចារជាមួយក្លិបផ្សេងក្រៅពី Barcelona បានមានដូចជាក្លឹប Manchester City និង Paris Saint-Germain ដែលក្រុមទាំងពីរហាក់ដូចជាមានចំណាប់អារម្មណ៍ខ្លាំងលើកីឡាកររូបនេះ ទោះបីជាពួកគេដឹងថាកីឡាករវ័យ ៣៣ ឆ្នាំរូបនេះទំនងជាស្នាក់នៅប្រទេសអេស្ប៉ាញបន្តទៀតក៏ដោយ៕

 

ប្រភពព័ត៍មាន​៖ Sportsmole