បរទេស៖ Jadon Sancho ត្រៀមនឹងឆ្លងកាត់ការធ្វើតេស្ត៏សុខភាពជាមួយក្រុមបិសាចក្រហម Man. Utd នៅថ្ងៃអង្គារនេះហើយ ។ ខ្សែបំរើស្លាបក្រុមតោកំណាចអង់គ្លេសរូបនេះនឹងត្រៀមចូលរួមក្នុងដំណើរការនៃការផ្ទេរនៅឯទិលានហ្វឹកហាត់  Carrington ដើម្បីបិទបញ្ចប់ការផ្ទេរជាផ្លូវការណ៏ពី Dortmund យោងគេហទំព័រ Dailymail បានចុះផ្សាយ។

Give him the shirt' - Sancho backed by former coach to thrive as Man Utd  No.7 | Goal.com

ប្រភពខាងលើបន្តថាមុនពេលចេញដំណើរវិស្សមកាលលំហែអតីតយុវជនថ្នាលក្លឹប Manchester City និងត្រៀម​បញ្ចប់​ការ​ចុះកុងត្រាជាមួយតម្លៃផ្ទេរមកកាន់កីឡាដ្ឋានOld Traffordនូវក្នុងតម្លៃកំណត់ត្រា​ប្រមាណ ៨៥ លាន​ផោន​។

Jadon Sancho to Man Utd: Why the Borussia Dortmund winger is their No 1  transfer target this summer | Football News | Sky Sports

គួរបញ្ជាក់ថាក្រុមបិសាចក្រហម Man. Utd បានតាមប្រម៉ាញ់  Jadon Sancho អស់រយៈពេលជាងមួ​យឆ្នាំមកហើយ​ប៉ុន្តែត្រូវបានខកខាន កិច្ចព្រមព្រៀងនៃការផ្ទេរនោះ និង ទើបតែឈានដល់ការ ផ្លាស់ប្តូរជាផ្លូវការណ៏​ជាចុងក្រោយនៅ​ដើមខែនេះប៉ុណ្ណោះ។ ទីបំផុត Jadon Sancho បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man. Utd ហើយការ​ឆ្លងកាត់ការពិនិត្យសុខភាពវេជ្ជសាស្ត្រគឺជាជំហានចុងក្រោយសម្រាប់ការផ្ទេរនេះត្រូវបានបញ្ចប់។ យ៉ាងណាមិញ ប្រភពពី​​ESPN បានបញ្ជាក់ថាSanccho នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំជាមួយនឹងជម្រើសបន្តមួយឆ្នាំ​ទៀត​បន្ទាប់​​ពី​ទទួល​ការពិនិត្យសុខភាពដោយជោគជ័យរួចមក៕

 

ប្រភពព័ត៍មាន៖ Sportskeeda