បរទេស៖ ខ្សែ​ប្រយុទ្ធ Marcus Rashford របស់​ក្លិប Manchester United​​ អាច​នឹង​អវត្តមាន​រហូត​ដល់​រយៈ​ពេល​៣​ខែ ក្រោយពី​សម្រេច​ចិត្ត​វះ​កាត់​ទៅលើ​បញ្ហា​ស្មារ​របស់គេ បន្ទាប់​ពី​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០​។

Marcus Rashford pens heartfelt letter following racist abuse after Euro  final

នេះ​បើយោង​​ទៅ​តាមប្រភព​ព័ត៌​មាន​នានា កាលពីថ្ងៃ​អង្គារ​។ Rashford វ័យ​២៣​ឆ្នាំ បាន​ទទួល​ការស្កេនកាលពីព្រឹកថ្ងៃ​អង្គារ នៅ​បញ្ហា​ស្មារ ដែល​បាន​រំខានដល់​ខ្សែ​ប្រយុទ្ធ​រូបនេះ បើ​គិត​ចាប់​តាំងពី​ចុង​រដូវ​កាល​មុន​​។ នេះ​បើយោង​ទៅ​តាម​​បណ្តាញ​សារ​ព័ត៌​មាន Daily Telegraph និង BBC​។ រូប​គេ​អាច​នឹង​ទទួល​ការ​វះ​កាត់​នៅ​ចុង​ខែកក្កដា​នេះ​។ Rashford បានបង្ហាញខ្លួន​៥លើក​សម្រាប់ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ និង​បាន​ស៊ុត​បាល់​ប៉េណាល់ទី​មិន​ចូល​ទី ក្នុង​ពេល​ចាញ់​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។ នៅ​ថ្ងៃ​ដដែលនោះ ក្រុម​បាតុករ​ប្រឆាំង​នឹង​ការ​រើស​អើង​ជាតិ​សាសន៍ បាន​ប្រមូលផ្តុំ​គ្នា​ពីមុខ​ផ្ទាំង​រូបភាព​របស់ Rashford ក្នុង​ទីក្រុង Manchester ក្រោយពី​រូបភាពនេះ ត្រូវ​បាន​គូស​ឲ្យខូច​ទ្រង់​ទ្រាយ​ដើម ពីក្រុមរើស​អើង​ជាតិ​សាសន៍​ប្រឆាំងនឹងកីឡាករ​អង់គ្លេស​។

England's Marcus Rashford apologises for Euro final penalty miss | Football  News - Times of India

ក្រុម​ប្រឆាំង​នឹងការរើស​អើងជាតិ​សាសន៍ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​ផ្ទាំងរូប​លើជញ្ជាំង​ដែល​ត្រូវ​បានគូស​ឲ្យ​ខូច​មុខមាត់​នោះ ខណៈ​ដែល Rashford និង​មិត្ត​រួម​ក្រុម​ដែលមាន​ស្បែក​ខ្មៅ​របស់គេគឺ Jadon Sancho និង Bukayo Saka បានក្លាយ​ជ​គោល​ដៅ​វាយ​ប្រហារ​លើ​បណ្តាញ​សង្គម ដោយ​សារ​តែ​ក្រុម​អង់គ្លេស រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិអ៊ីតាលី​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia