បរទេស៖ Christian Eriksen នឹងធ្វើដំណើរទៅកាន់ទីក្រុង Milan នាសប្តាហ៍ក្រោយដើម្បីឆ្លងកាត់ការសាកល្បងធ្វើតេស្ត៏សុខភាពមួយចំនួន ក្រុមម្ចាស់ជើងឯក Serie A ក៏និងត្រៀមកំណត់ពីលទ្ធផលថាតើខ្សែបម្រើក្រុមជម្រើសជាតិដាណឺម៉ាករូបនេះនឹងអាចបន្តអាជីពបាល់ទាត់បានរឺក៏ត្រូវបង្ខំចិត្តព្យួរស្បែកជើងចូលនិវត្តន៏ពីអាជីពមួយនេះជារៀងរហូតនោះទេ។ គួររំលឹកថាខ្សែបម្រើរូបនេះបានដួលសន្លប់លែងដឹងខ្លួនកំលុងការប្រកួតរវាងម្ចាស់ផ្ទះដាណឺម៉ាកនិងហ្វាំងឡង់វគ្គជម្រុះសន្សំពិន្ទុក្នុងពូល ព្រឹត្តការណ៏ Euro ២០២០ កន្លងទៅ។

Eriksen's future in football will be decided next week

ប្រភពដែលបានរៀបរាប់ប្រាប់ថា Inter Milan បានទុកពេលឱ្យEiksen បានសម្រាកពីរបីថ្ងៃទៀតស្របពេលការប្រជុំនិង ​ប្រព្រឹត្ត​ទៅនៅថ្ងៃច័ន្ទទី ១៩ ខែកក្កដាសប្តាហ៏ក្រោយ នៅទីក្រុងមីឡានដែលអេរីកសិននឹងត្រូវឆ្លងកាត់ការធ្វើតេស្តផ្សេងៗ​គ្នា​ដោយហ្មត់ចត់បំផុត​ដែលដែលក្នុងនោះគឺបង្ហាញពីផលប៉ះពាល់រយៈពេលវែងដល់សុខភាពរបស់គេដែលមានការចូលរួម  តាមរយៈក្រុមជំនាញដែលក្នុងនោះមានវេជ្ជបណ្ឌិតដាណឺម៉ាកដែលនឹងណែនាំ Eriksen នៅពេលពួកគេដឹង​លទ្ធផល​នៃដំណើរការត្រួតពិនិត្យនេះ។

In photos: Best of Euro 2020 | Daily Sabah

ទោះយ៉ាងណា Inter Milan បានសម្តែងនូវទំនុកចិត្តពេញលេញដល់ Eiksen និងអ្វីដែលរូបគេចង់ធ្វើផ្ទុយទៅវិញ​ក្នុង​ពេលដំណាលគ្នានេះក្លឹបក៏បានត្រៀមកំលាំងថ្មីរួចរាល់ហើយផងដែរ ជាមួយនឹងការមកដល់របស់ Calhanoglu ពីក្រុម​គូ​ប្រជែង AC Milan ក្នុងករណីដែល Eriksen មិនអាចបន្តអាជីព រឺ ចាកចេញពីទឹកដីSan Siro នោះ៕

 

ប្រភពព័ត៍មាន៖ Besoccer