បរទេស៖​ លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool បាននិយាយថាខ្សែការពារកណ្តាល Virgil Van Dijk (របួសសរសៃពួរជង្គង់តាំងពីរខែតុលា) និងដៃគូរបស់ខ្លួនគឺ Joe Gomez របួសជង្គង់បន្ទាប់ពី Van Dijk របួសបាន១សប្តាហ៏ ពួកគេបានបង្ហាញពីភាពរឹងមាំឡើងវិញបានច្រើនហើយក្រោយអវត្តមាន ជាច្រើនខែកាលពី​រដូវកាលចាស់ ។

Liverpool Exclusive: Joe Gomez on Virgil van Dijk bromance, and why  Liverpool star deserves to win Ballon d'Or | Goal.com

គ្រូបង្វឹកសញ្ចាតិអាឡឺម៉ង់រូបនេះក៏បានបង្ហើបពីពត៌មានល្អផ្សេងទៀតជុំវិញខ្សែការពារពីរនាក់ទៀតមាន Trent Alexander-Arnold ដែលបានរងរបួសកំលុងយុទ្ធនាការ Euro ២០២០ និង Joel Matip បានរបួស​កជើង​តាំងពីខែកុម្ភៈឆ្នាំមុនផងដែរ។ ​គួរប​ញ្ជាក់​ថាកីឡាករទាំងបួននាក់បាននិងចូលរួមជាមួយមិត្តរួមក្រុមដោយ​កំពុង​ហាត់​ប្រាណ​ដើម្បីត្រៀមមប្រកួតកំដៅ​សាច់ដុំ​របស់​ពួកគេនៅជំរុំហ្វឹកហាត់មុនបើករដូវកាលរបស់ Liverpool នៅទីក្រុង Salzburg ប្រទេសអូទ្រីសនៅដើមសប្តាហ៏នេះ។

Liverpool fans react to Trent Alexander-Arnold and Joel Matip missing Genk  trip - The Boot Room

បញ្ហារបួសកីឡាករនៅតំបន់ការពារគឺស្ថិតក្នុងចំណោមហេតុផលសំខាន់បំផុតដែល Liverpool មិនអាច​ការពារតំណែង​ជើងឯក Premier League បានកាលពីរដូវកាលមុន៕

 

ប្រភពព័ត៍មាន៖ Sportsmole