​ក្រុម​មាន​មូល​ដ្ឋាន​នៅ​ខេត្តតាកែវ គិរីវង់សុខសែន​ជ័យ ​បាន​ព្យាយាម​បំភ្លេច​ចោល ចំពោះ​ការ​ចាញ់​ក្រុម​បឹងកេត ១-០ កាលពី​ថ្ងៃសៅរ៍ ដើម្បី​ពង្រឹង​ទាំង​ស្មារតី និង​ឆន្ទៈ សម្រាប់​ផ្តោតមក​លើ​ការ​ស្វាគមន៍​ក្រុម​កង​យោធពល​ខេមរភូមិន្ទ (ទ័ព) នៅ​កីឡដ្ឋាន​របស់​ខ្លួន នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃពុធនេះ។

អគ្គ​លេខាធិការរងក្លិប​​គិរីវង់​សុខសែន​ជ័យ លោក ឯម តារា ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា ទាំង​រូប​លោក​ផ្ទាល់ ក្រុមកីឡាករ និង​ក្រុមគ្រូបង្វឹក ពិតជា​ពិបាក​ទទួល​យក និង​មានការ​សោក​ស្តាយ​មិនទាន់​បាត់ទេ សម្រាប់​ការ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ បឹងកេត ១-០ កាលពី​ចុង​សប្តាហ៍​មុន​នេះ ព្រោះ​ការ​ប្រកួត​នោះ ក្រុមគិរីវង់ មានការ​ជឿជាក់​ថា នឹង​ឈ្នះ​បាន​៣ពិន្ទុ គឺ​យ៉ាងហោច​ណាស់ ក៏​បានត្រឹម​ស្មើ​ដែរ ប៉ុន្តែជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​នោះ ពោល​គឺ​នៅ​ក្នុងនាទីទី ៩០+៦ ខ្សែ​ប្រយុទ្ធ​ទើប​ប្តូរ​ឱ្យ​ចូល​លេង ឱ ភារុណ បែរជា​អាច​ទម្លុះសំណាញ់​ទី​របស់​​ក្រុមគិរីវង់ បាន នាំ​ឱ្យ បឹងកេត ឈ្នះ​៣ពិន្ទុ​ទាំង​វេទនា។

យ៉ាង​ណា​ក៏​ដោយ លោក ឯម តារា បាន​ឱ្យ​ដឹង​ទៀត​ថា ពេល​នេះ នៅ​ក្នុងក្រុមទាំង​មូល បានសង្រួប​សង្រួម​ចិត្ត​មក​វិញ ដើម្បី​ផ្តោត​លើ​ការ​ប្រកួត នៅ​ថ្ងៃពុធ​នេះ ដោយ​ពួក​គេ​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​ណា ដណ្តើមឱ្យ​បាន​៣ពិន្ទុ​​ពី​ក្រុមទ័ព ដើម្បីបំពេញ​ការ​ខក​ចិត្ត ចំពោះ​ការ​ចាញ់​ក្រុម​​បឹងកេត កាលពី​ថ្ងៃសៅរ៍​នោះ។

រំឭក​ទៅ​ដល់ការ​ប្រកួតនេះ លោក ​ឯម តារា អគ្គ​លេខាធិការរងក្លិប​​គិរីវង់​សុខសែន​ជ័យ បាន​ប្រាប់​កាលពី​ថ្ងៃ​អង្គារ​ថា៖​ «ការចាញ់​​ក្រុមបឹង​កេត កន្លង​មកនេះ គឺ​​ជា​លទ្ធផល​ដ៏គួរ​​សោក​ស្តាយ និងខក​ចិត្តខ្លាំង​បំផុត ដែល​យើង​ពិបាកនឹង​ទទួល​យក ហើយ​ក៏​បាន​ធ្វើ​ឱ្យប៉ះពាល់​ដល់​អារម្មណ៍​របស់​កីឡាករ និង​គ្រូ​បង្វឹក​មួយចំនួនផងដែរ ប៉ុន្តែ​យើង​បានគិត និងសង្រួប​សង្រួម​ចិត្តមក​វិញ ដើម្បីផ្តោត​ទៅ​លើ​ការ​ជួបក្រុម​ទ័ព នៅ​ថ្ងៃពុធនេះ»។

អគ្គលេខាធិការ​រង​រូបនេះ បាន​បញ្ជាក់​​ថា៖ ​«យើងនឹង​ព្យាយាម​ធ្វើ​ឱ្យបាន​ល្អបំផុត ដើម្បី​​ដណ្តើម​យក​៣ពិន្ទុ​មក​វិញ។ អ្វី​ដែល​សំខាន់នោះ គឺ​ឆន្ទៈ និងទឹក​ចិត្ត​របស់​កីឡាករ និងក្រុមការងារ​ទាំង​អស់ គឺ​នៅ​តែ​មានបន្ត ដោយ​យើងនឹង​ប្រឹង​ប្រែង​ ហើយ​​ប្តេជ្ញា​ចិត្ត​ថា នឹង​ព្យាយាម​យក​ឱ្យ​បាន​៣ពិន្ទុ សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម​ទ័ព នៅ​ថ្ងៃពុធនេះ»។

យ៉ាង​ណា​ក៏​ដោយ គេ​នៅមិនទាន់​ដឹង​ថា ក្រុម​ម្ចាស់ផ្ទះ​គិរីវង់​សុខសែន​ជ័យ អាច​នឹង​យក​ឈ្នះ​ក្រុម​ទ័ព ដើម្បី​បំពេញ​តាមការ​ចង់​បាន​របស់​ខ្លួន ឬយ៉ាង​ណា​នោះ​ទេ ព្រោះ​ទ័ព ក៏​បាន​ដាក់​ចិត្ត ដណ្តើម​ឱ្យបាន​៣ពិន្ទុ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដូចគ្នា ខណៈការ​ជួបគ្នា​ត្រឹម​១​លើក កាលពី​រដូវកាល​ឆ្នាំ​២០២០ ទ័ព បាន​យក​ឈ្នះ ក្រុមគិរីវង់ នៅ​កីឡដ្ឋាន​គិរីវង់​ ក្នុង​ខេត្តតា​កែវ​នេះ​តែ​ម្តង។

លោក ហោ សុខហេង បាន​និយាយ​ថា៖​ «សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម​គិរីវង់​សុខសែន​ជ័យ ថ្ងៃពុធនេះ យើង​គិត​ថា ជាការ​ប្រកួត​មួយ ដែល​មាន​ភាពតាន​តឹង​បន្តិច ព្រោះយើង​បាន​​ឃើញ​ថា