បរទេស៖ ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាទំនងជាមិនអាចបញ្ចប់កិច្ចព្រមព្រៀងខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Borussia Dortmund កីឡាករ Erling Haaland បានឡើយនៅរដូវក្តៅនេះ។

Chelsea needs to know when to walk away from an Erling Haaland transfer

ខ្សែប្រយុទ្ធកណ្តាលវ័យ២០ឆ្នាំរូបនេះគឺមានក្លាយជាគោលដៅសំខាន់សម្រាប់ក្លឹបជាច្រើននៅតំបន់អឺរុ៉បដូចជា Manchester United, Manchester City, Real Madrid, Barcelona និង Chelsea។ ទោះបីជាយ៉ាងណាក៏ដោយបើយោងទៅតាមសារព័ត៍មាន Sky Sports News នៅប្រទេសអាល្លីម៉ង់បានអោយដឹងថាក្លឹប Dortmund មិនចង់លក់ខ្សែប្រយុទ្ធ Erling Haaland ទៀតឡើយនៅរដូវក្តៅនេះ បន្ទាប់ពីពួកគេទើបលក់កីឡាករ Jadon Sancho ក្នុងតម្លៃ៧២លានផោនទៅអោយក្លឹប Manchester United កាលពីពេលកន្លងទៅ។

Erling Haaland finally reacts to Jadon Sancho's Manchester United transfer

របាយការណ៍បានអោយដឹងថាលោក Mino Raiola ដែលជាភ្នាក់ងារផ្ទាល់ខ្លួនរបស់ Haaland បានទាមទារទឹកប្រាក់ប្រមាណជាង៣៤,២លានផោនលើកិច្ចព្រមព្រៀងណាមួយដែលធ្វើអោយខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិន័រវែសរូបនេះចាកចេញពីទឹកដីអាល្លីម៉ង់។ លោក Thomas Tuchel កំពុងតែស្វែករកខ្សែប្រយុទ្ធលេខ៩នៅរដូវក្តៅនេះ ហើយត្រូវបានជឿជាក់ថា Erling Haaland គឺគោលដៅចំបងរបស់ពួកគេ ខណៈកីឡាករ Harry Kane របស់ក្លឹប Totttenham Hotspur និង Romelu Lukaku របស់ Inter Milanក៏ស្ថិតក្នុងបញ្ជីរបស់ក្លឹប Chelsea ដូចគ្នា៕

ប្រភពព័ត៍មាន៖ Sportsmole