បរទេស​​​​​​​​​​​​៖ ក្លិប Barcelona បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នាមួយ​ជាមួយនឹង​ Leonel Messi ដើម្បី​ឲ្យ​តារាឆ្នើម​ជើង​ចាស់​អន្តរ​ជាតិ​អាហ្សង់ទីន​រូបនេះ បន្តនៅ​ជាមួយនឹង​ក្លិប Bara ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត ប៉ុន្តែ ត្រូវ​កាត់ប្រាក់​ខែ​។ នេះ​បើយោង​ទៅ​តាម​ការ​ចេញផ្សាយរបស់​សារ​ព័ត៌​មានអេស្ប៉ាញ កាលពីថ្ងៃ​ពុធ​។

Messi ដែល​កាល​ពី​ដើម​ខែនេះ បាន​ឈ្នះ​ពាន​អន្តរ​ជាតិ​​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន នៅ​ពេលដែល​ពួកគេ​បានផ្តួលក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ដើម្បីឈ្នះពាន Copa America នោះ នឹង​ចុះ​កិច្ច​សន្យា​រយៈពេល​៥​ឆ្នាំ ជាមួយនឹង​លក្ខខណ្ឌ​រំលាយ​កិច្ច​សន្យា​ចំនួន​៦០០លាន​អឺ​រ៉ូ (ស្មើនឹង​៧០៩លានដុល្លារ​អាមេរិក)​​។ នេះ​បើយោង​ទៅ​តាម​កា​សែត​​កីឡា​ប្រចាំ​ថ្ងៃ L’Esportiu​។ កា​សែត​កីឡា Marca ដែល​បាន​បញ្ជាក់ពី​ប្រភព​ព័ត៌មាន​របស់ L’Esportiu នោះ បាន​ចេញផ្សាយ​ថា៖ «កីឡាករ​រូប​នេះ នឹង​កាត់​ប្រាក់​ខែ​៥០%​។ បច្ចុប្បន្ន ភាគី​ទាំង​២​រង់​ចាំ​តែ​មេធាវី ពិនិត្យ​លើ​​កិច្ច​សន្យា និង​បោះ​ត្រា​យល់​ព្រម​ប៉ុណ្ណោះ​។

Messi contract talks 'progressing adequately' as Barcelona president  Laporta delivers update | Goal.com

នៅ​ពេល​ដែល​​ការ​យល់​ព្រម​នេះ កើត​ឡើង ការ​បន្ត​នៅ​របស់គេ នឹងក្លាយ​ជា​ផ្លូវ​ការ​»​។ បើ​យោង​ទៅ​តាម​កា​សែត L’Esportiu កីឡាករ Messi វ័យ​៣៤​ឆ្នាំ នឹង​ទទួល​បាន​ចំណូល​ជា​មូលដ្ឋាន​២០​លាន​អឺ​រ៉ូ នៅ​រដូវកាលក្រោយ​ជាមួយនឹងក្លិប Barca ដែល​រូប​គេ​បាន​ជួយ​ឲ្យ​ឈ្នះ​ពាន​លីក​១០​លើក និង​ពានក្រប​ខ័ណ្ឌ Champions League ៤លើក​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia