បរទេស៖ ក្លឹប Atletico Madrid បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះកុងត្រាយកខ្សែបម្រើប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Jesse Lingard នៅរដូវក្តៅនេះ។

Manchester United midfielder Jesse Lingard 'is a target for Atletico  Madrid' | Daily Mail Online

ខ្សែបម្រើវ័យ២៨ឆ្នាំរូបនេះបានចំណាយពេលពាក់កណ្តាលរដូវកាលដ៏ជោគជ័យនៅជាមួយនឹងក្លឹប West Ham United កាលពីរដូវកាលមុន ដោយរូបគេអាចរកបាន៩គ្រាប់ និង Assists បាន៥ដងក្នុងការបង្ហាញខ្លួនចំនួន១៦លើកនៅទឹកដី London Stadium។ អ្នកចាត់ការទូទៅក្លឹប West Ham លោក David Moyes បាននិយាយថារូបលោកចង់រក្សាខ្សែបម្រើប្រយុទ្ធរូបនេះបន្តទៀត ប៉ុន្តែក្លឹបអាចនឹងពិបាកក្នុងការចុះកុងត្រាជាអចិន្រ្តៃយ៍លើកីឡាកររូបនេះ។

Jesse Lingard: West Ham still keen on signing Man Utd forward ahead of  winger's talks with Ole Gunnar Solskjaer | Football News | Sky Sports

បើយោងទៅតាមគេហទំព័រ 90min បានអោយដឹងថាម្ចាស់ជើងឯក La Liga កាលពីរដូវកាលចាស់មួយនេះបានប្រាប់ក្លឹប Manchester United រួចហើយអំពីចំណាប់អារម្មណ៍របស់ពួកគេលើ Jesse Lingard។ របាយការណ៍បានអោយដឹងថាលោក Diego Simeone គឺជាអ្នកគាំទ្រម្នាក់ដែលស្រឡាញ់ និងពេញលើសមត្ថភាព ហើយនឹងបច្ចេកទេសលេងរបស់ Lingard នៅតំបន់ប្រយុទ្ធខាងលើ៕

 

ប្រភពព័ត៍មាន​៖ Sportsmole