បរទេស៖ ក្លឹប Borussia Dortmund បានបដិសេធសំណើរដេញថ្លៃផ្លូវការណ៍លើដំបូងរបស់ក្លឹបតោខៀវ Chelsea សម្រាប់ខ្សែប្រយុទ្ធ Erling Haaland។

Chelsea: Erling Haaland would fit right into Thomas Tuchel's 3-4-2-1

គ្រូបង្វឹក្លឹប Chelsea លោក Thomas Tuchel មានគម្រោងចង់ពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនបន្ថែមទៀត ដោយ Erling Haaland គឺជាគោលដៅចំបងរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Dortmund នៅតែឈរលើគោលចំហរបស់ខ្លួនដដែល ដោយចង់រក្សាខ្សែប្រយុទ្ធវ័យក្មេងរូបនេះនៅក្លឹបបន្តទៀត។

Where next for Erling Haaland? Dortmund's Champions League run could help  decide | The Independent

បើយោងទៅតាមសារព័ត៍មាន Sky Sports News បានអោយដឹងថាក្លឹប Borussia Dortmund បានបដិសេធសំណើរដេញថ្លៃពីក្លឹប Chelsea ភ្លាមៗសម្រាប់ខ្សែប្រយុទ្ធ Erling Haaland។ របាយការណ៍បានអោយដឹងថាក្លឹប Chelsea បានដាក់កីឡាករ Tammy Abraham និង Callum Hudson-Odoi ក្នុងសំណើរនោះជាថ្លៃដោះដូរ ជាមួយនឹងទឹកប្រាប់បន្ថែមទៀត ប៉ុន្តែក្លឹប Borussia Dortmund នឹងមិនព្រមលក់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះជាដាច់ ដរាបពួកគេមិនទទួលបានសំណើរដ៏ធំ ដែលជឿជាក់ថាមានតម្លៃ១៧០លានអឺរ៉ូឯណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole