បរទេស៖ ក្រុមបិសាចក្រហម Man Utd ខិតកាន់តែកៀកក្នុងការឈានដល់កិច្ចព្រមព្រៀងផ្ទេរយកកីឡាករខ្សែការពារដ៏មានបទពិសោធន៏២រូបគឺ Raphael Varane និង Kieran Trippier។ គួររមលឹកថាគ្រូបង្វឹកសញ្ជាតិន័រវេលោក Ole Gunnar Solskjaer បានកំណត់គោលដៅពង្រឹងចំនុចខ្សោយនៅតំបន់ខ្សែការពារឡើងវិញ ហើយជាលទ្ធផលក្លឹបកំពុងតែបង្កើនការសម្រេចនូវកិច្ចព្រមព្រៀងផ្ទេរយកដៃគូ ដ៏ល្អ សម្រាប់ Harry Maguire នៅតំបន់ការពារកណ្តាលពីក្រុម Real Madrid គឺកីឡាករអន្តរជាតិបារាំង Varane។

Trippier កីឡាករដែលបានរួមចំណែកដ៏ធំធេងអោយអង់គ្លេសឈានដល់វគ្គផ្តាច់ព្រ័ត្រ Euro ២០២០ និងក្រោយពីបង្ហាញទម្រង់លេងល្អនៅពីររដូវកាលចុងក្រោយព្រមទាំងជួយអោយAt.MadridលើកពានLa Liga កាលពីរដូវកាលមុនក៏ត្រូវបានរំពឹងថានឹងផ្ទេររពីទឹកដីWanda Metropolitano ផងដែរ។ យោងគេហទំព័រThe Sun បានអោយដឹងថាក្រុមជើងឯកអង់គ្លេស២០សម័យ នឹងត្រូវចំណាយនូវទឹកប្រាក់សរុប៦៨ លានផោនសម្រាប់កីឡាករទាំងពីររូបនេះ មានន័យថាVerane មានតម្លៃខ្លួនប្រមាណ៥០លានផោន ខណៈTrippier មានប្រមាណ១៨លានផោន។

Real Madrid បានបង្ហាញពីបំណងមិនចង់បាត់បង់Verane ដោយគ្មានតម្លៃខ្លួនម្នា្កក់ទៀតនោះទេ បន្ទាប់ពីអតីតប្រធានក្រុមRamos ដែលរួមរស់ជាមួយគ្នារយៈពេល១៦ឆ្នាំ(ចាប់តាំងពីឆ្នាំ២០០៥) ត្រូវបានអនុញ្ញាតឱ្យចាកចេញដោយគ្មានតម្លៃខ្លួនទៅកាន់ Paris Saint-Germain ក្រោយកិច្ចសន្យារបស់គេផុតកំនត់នៅចុងខែមិថុនាកន្លងទៅ ។ ទោះយ៉ាងណាប្រភពពីគេហទំព័រThe Express បានអះអាងថាលក្ខន្តិកៈផ្ទាល់ខ្លួនរវាងMan. Utd ជាមួយ Varane គឺ បានដល់កិច្ចព្រមព្រៀងគ្នាដោយសង្ឃឹមថាក្លឹបទាំងពិរអាចបំពេញការផ្លាស់ប្តូរ កីឡាករវ័យ ២៨ ឆ្នាំនៅចុងសប្តាហ៍ក្រោយនេះហើយ៕
ប្រភពព័ត៍មាន៖ DailyMail
