បរទេស៖​ ទីបំផុតក្លឹបបិសាចក្រហម Manchester United បានដាក់តម្លៃខ្លួនលក់កីឡាករ Jesse Lingard នូវទឹកប្រាក់ប្រមាណ៣៥ លានអឺរ៉ូ ក្រោយពីត្រូវបានក្លឹប West Ham បង្ហាញពីការចាប់អារម្មណ៍ចង់បានខ្សែបម្រើកណ្តាលសញ្ជាតិអង់គ្លេសរូបនេះមកកាន់កីឡដ្ឋាន London Stadium នៅរដូវកាលថ្មីនេះ។

Manchester United welcome Jesse Lingard and Hannibal Mejbri back to  training - Manchester Evening News

ក្លឹបញញួរធំក្រោមការដឹកនាំរបស់លោក David Moyes បានបើកការចរចារចង់ចុះហត្ថលេខាទិញយកកីឡាករវ័យ ២៨ ឆ្នាំ រូបនេះជាថ្មីឡើងវិញ បន្ទាប់ពីរូបគេ បានចំណាយពេល ៦ ខែចុងក្រោយនៅរដូវកាលចាស់លេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយ West Ham។​ បើយោងទៅតាមគេហទំព័រ The Atheletic បានចុះផ្សាយថាម្ចាស់ជើងឯកអង់គ្លេស ២០សម័យមិនមានចេតនាអនុញ្ញាតឱ្យ​អតីតកីឡាករយុវជនថ្នាល និងបានវិវឌ្ឍចូលលេង ជាកីឡាករឈុតធំរបស់ពួកគេចាកចេញដោយងាយស្រួលពេកនោះទេ។ ក៏ព្រោះតែការពិតក្លឹបនិងពិចារណាលើតម្លៃខ្លួន Lingard ក្នុងរង្វង់ទឹកប្រាក់ ៣៥ លានអឺរ៉ូប្រសិនជា West Ham ចង់បាន។

Transfer Market: Friday's transfer market highlights: Gabriel Jesus to  Juventus? Lingard to Atletico? | Marca

កំលុងពេលលេងខ្ចីជើង១៦ប្រកួតកន្លងទៅ​ Lingard រកបានគ្រាប់បាល់បំប៉ោងសំណាញ់ទី ៩ ដង  ។ ហើយរយៈពេល​កន្លងមក១០ឆ្នាំដោយបានបង្ហាញខ្លួនឈុតធំជម្រើសដំបូង នៅទឹកដី Old Trafford  រូបគេចូលលេងបាន ២១០ ប្រកួត និងស៊ុត​បញ្ចូលទីបាន ៣៣ គ្រាប់៕

 

ប្រភពព័ត៍មាន៖ Besoccer