បរទេស៖ គ្រូបង្វឹកក្រុមបិសាចក្រហម Man Utd លោក Ole Gunnar Solskjaer កំពុងត្រៀមផ្លាស់ យុទ្ធសាស្ត្រដឹកនាំសម្រាប់រដូវកាលថ្មី២០២១-២០២២ ដែលនិងមកដល់នៅក្នុងពេលឆាប់ៗនេះដោយត្រៀមដាក់ចេញនូវទម្រង់លេងថ្មីរបៀប៤-៣-៣ យោងគហទំព័រ ​ESPN បានចុះផ្សាយ។ ពោលគឺក្រោយពីរដូវកាលចាស់គ្រូបង្វឹកសញ្ជាតិន័រវេស បានប្រើសម្រាប់ទម្រង់៤-២-៣-១។

Ole Gunnar Solskjaer considers new role for £50m Man Utd star | Metro News

ជានិច្ចលកាលពីរដូវកាលមុន Fred និង Scott Mctominay ជារឿយៗត្រូវបានជ្រើសរើសលេងនៅ​តំបន់​បម្រើកណ្តាល ខណៈខ្សែបម្រើប្រយុទ្ធ Bruno Fernandes តែងតែត្រូវបានបំពេញតួនាទីនៅតំបន់ប្រយុទ្ធជួរមុខផងដែរ។ មានន័យទម្រង់លេងថ្មីនេះលោក Solskjaer នឹងប្តូរមកប្រើយុទ្ធសាស្ត្ររបស់គាត់សម្រាប់រដូវកាលថ្មីដោយដាក់អោយខ្សែបម្រើកណ្តាលមានតែ១នាក់ប៉ុណ្ណោះ។ ប្រភពខាងលើបន្តថាកីឡាករដែលកំពុងមានវត្តមាននៅពេលហ្វឹកហាត់កំដៅសាច់ដុំត្រៀមប្រកួតមិត្តភាពមុនរដូវកាលថ្មី​ចាប់ផ្តើមដូច្នេះ Fernandes និង Pogba និងចូលលេងអមនិង Fred​ ព្រមទាំង Mctominay ផងដែរ ។

Manchester United have scored fewer set-piece goals than Bournemouth under Ole  Gunnar Solskjaer - Unlimited Viral News

សម្រាប់ការកសាងធនធានកីឡាករវិញម្ចាស់ជើងឯកអង់គ្លេស២០សម័យទើបតែបានសម្រេចជោគជ័យក្នុងការផ្ទេរយក Jadon Sancho និងកំពុងដំណើរការផ្ទេរយក Varane ពី Real Madrid ។យ៉ាងណាមិញ Man United ទំនងជាមិនចុះ​ហត្ថ​លេខា​ខ្សែប្រយុទ្ធជួរមុខថ្មីទៀតនោះទេក្រោយពីបន្តកិច្ចសន្យាថ្មី១ឆ្នាំទៀតដល់ Edinson Cavani ខណៈ Mason Greenwood រំពឹងថានឹងត្រូវប្រើជាខ្សែប្រយុទ្ធជួរមុខនៅរដូវកាលថ្មី៕